កម្ពុជាមានរោងចក្រដំឡើងរថយន្ត ដោយខ្លួនឯងហើយ តម្លៃសមរម្យ

ស្វាយរៀង៖
ប្រទេសកម្ពុជាយើង ចាប់ផ្តើមមានរោងចក្រដំឡើងរថយន្តដោយខ្លួនឯងហើយ ដែលមានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ មួយវិញទៀតនោះ រោងចក្រមួយនេះ បានផ្តល់ឱកាសកាងារទៅដល់ប្រជាជនខ្មែរមួយចំនួនផងដែរ ដែលមានចំនួន ២៤៣នាក់ ក្នុងនោះមានស្រី ៤៣នាក់ និងអ្នកបច្ចេកទេសរបស់កូរ៉េ ៩នាក់ផង៕