ជនជាតិចិនពីរក្រុម កាប់សម្លាប់គ្នា រឿងដណ្តើមស្រី ​ម៉ាស្សា​ បណ្តាលឱ្យស្លាប់ម្នាក់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 2  ខែDecember ឆ្នាំ2018
ម៉ោង 14:21
Please follow and like us:

ព្រះ​សីហ​នុ៖
កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិ​ចិន​២​ក្រុម​ បានកាប់ចាក់គ្នា យ៉ាងគគ្រឹកគគ្រេង ព្រោះតែ ដណ្តើមស្រីយក​ទៅ​ម៉ាស្សា​យក​ស្រី​ជាន់​លេខ​រៀង​គ្នាកើតជា​ទំនាស់​ចាក់​គា្ន បណ្តាល​ស្លាប់​ម្នាក់ ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ ​​ស្ថិត​នៅ​ចំណុច​ហាង​ម៉ាស្សា ក្នុង​ក្រុម​ទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

តាម​សាក្សី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់​កំពុង​អង្គុយ​លេង​នៅ​កន្លែង​ម៉ាស្សា ទំនង​ចាំ​មិត្តភក្តិ​ចូលចាប់​សរសៃ ស្រាប់តែ​បន្តិច​ក្រោយមក​ក៏​មាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មាន​បំណង​ទៅ​រក​ស្រី​ម៉ាស្សា​នៅ​ទីនោះ​ដែរ ។

លុះ​ពេល​ចិន​២​ក្រុម​នោះ​ជួប​គ្នា ក៏​កើត​មាន​ទំនាស់​រឿង​យក​ស្រី​ដើម្បីម៉ាស្សា​ជាន់​លេខ​រៀង​គ្នា ធ្វើ​ឱ្យ​ក្រុម​ជនចិន​មាន​គ្នា​៥​នាក់​ ដែល​ទើប​ទៅ​ចូល​ម៉ាស្សា​ក្រោយ​គេ​នោះ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ជនជាតិ​ចិន​ម្នាក់​ ក្នុង​ចំណោម​៤​នាក់ បណ្តាល​ឱ្យរង​របួសធ្ងន់ ហើយ​ក្រុម​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​អស់ ។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ ឆាង​ហៃ​ដែរ ប៉ុន្តែ​ដោយសារ​ឈាម​ហូរ​ច្រើន​ពេក ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​សង្គ្រោះ ពេល​ដឹក​តាម​ផ្លូវ ។

ទោះជា​យ៉ាងណា​ក្តី ​សមត្ថកិច្ច​បាន​ហៅ​ករណី​អំពើ​ហិង្សា​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ខាងលើ​នេះ ​គឺជា​រឿង​គំនុំ ដែល​កម្លាំង​ជំនាញ​កំពុង​ដុតដៃដុតជើង ស្រាវជ្រាវ​វែកមុខ​ចាប់ខ្លួន​ក្រុម​ជន​ជា​ឃាតករ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

Please follow and like us: