សមត្ថកិច្ចស្រកម៉ាឡៃ បង្ក្រាបជនសង្ស័យ ចែកចាយគ្រឿងញៀន ប្រុសស្រី បានចំនួនបីនាក់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 2  ខែDecember ឆ្នាំ2018
ម៉ោង 14:36
Please follow and like us:

ខេត្តបន្ទាយមានជ័យ÷
កម្លាំងអធិការ នគរបាលស្រុកម៉ាឡៃ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បានចុះ បង្ក្រាបករណី ជួញដូរថ្នាំញៀនខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៥៩ភូមិ អូរសំព័រ ឃុំ អូរសំព័រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ក្នុងនោះឃាត់ជនសង្ស័យចំនួន០២នាក់ ។ ១.ឈ្មោះ ដែន លីវយី ភេទប្រុស អាយុ១៨ឆ្នាំ មុខលក់ដូរ
២.ឈ្មោះ លឿន វិទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ រត់ម៉ូឌុប អ្នកទាំងពីរស់នៅភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ និងចាប់វត្ថុតាង រួមមានថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហម(WY)ចំនួន១៨៩២គ្រាប់ ។

មុននិងឈានដល់ការឃាត់ ខ្លួនជនសង្ស័យ ទាំងពីរខាងលើ សមត្ថកិច្ច កាលពីថ្ងៃ 30/11/2018វេលាម៉ោង 15នឹង20 នាទីកម្លាំងអធិការដ្ឋានគរបាលស្រុកម៉ាឡៃ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិ ថ្មបាំង ឃុំ បឹងបេង ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ក្នុងនោះឃាត់ជនសង្ស័យចំនួន01នាក់ ។
.ឈ្មោះ អឿង សារិន ភេទប្រុស អាយុ29ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំ ខាងលើ និងចាប់វត្ថុតាងថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហម(WY)ចំនួន121គ្រាប់យោងតាមចំលើយសារភាពរបស់ឈ្មោះ អឿង សារិន ថ្នាំញៀនទាំងនេះ ខ្លួនបានទិញពីឈ្មោះ ឈួន គឹមហុក ហៅ ម៉ៅ រស់នៅភូមិ អូរសំព័រ ឃុំ អូរសំព័រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង០៦និង១០យើងបានធ្វើការឃាត់ខ្លួនឈ្មោះ ឈួន គឹមហុក ហៅ ម៉ៅ ជាបន្តហើយ ឈ្មោះ ឈួន គឹមហុក បានសារភាពថ្នាំញៀនទាំងនេះ គឺខ្លួនបានទិញពីឈ្មោះ ស៊ូ ផា ភេទ ស្រី អាយុ ៦០ ឆ្នាំ រស់នៅ ភូមិ អូរសំព័រ ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ នៅថ្ងៃទី០១ ខែ ធ្នូ ឆ្នាំឬ២០១៨ វេលាម៉ោង០៧និង១០នាទីដោយមានការសម្របសម្រួលព្រះរាជអាជ្ញា លោក មាស ច័ន្ទពិសិដ្ឋ តាមរយះលេខទូរស័ព្ទ ០១២១៦៨៧៧៧៧ បានបន្តឆែកឆេរផ្ទះ ស៊ូ ផា និងចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទគ្រាប់ ពណ៌ក្រហមចំនួន ៨៩គ្រាប់និងពណ៍ខៀវចំនួន០១គ្រាប់ ៕

Please follow and like us: