អត្ថបទសាកល្បង៖ ការលក់ទោចក្រ យានយន្ដននៅក្នុង ប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ ៨លានគ្រឿង
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 2  ខែDecember ឆ្នាំ2018
ម៉ោង 08:21
Please follow and like us:

ឥណ្ឌូនេស៊ីៈ យោងតាមគេហទំព័រឥណ្ឌូនេស៊ី “ហ្សាកាតាប៉ុស្ដិ៍” ចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ថា ការ លក់ទោចក្រយានយន្ដនៅក្នុងប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់៨លានគ្រឿង ។

សមាគមឧស្សាហកម្មផលិតទោចក្រយានយន្ដនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហៅកាត់ “AISI”បានឱ្យដឹងថា ការលក់ ទោចក្រយានយន្ដបានកើនឡើងដល់ទៅ៨,៦៥ភាគរយ ស្មើនឹង៨,០៤លានគ្រឿង កាលពីឆ្នាំមុន ។

លោក ហ្គូណាឌី ស៊ីនឌូវីណាតា “Gunadi Sindhuwinata”ប្រធានសមាគមខាងលើបានលើកឡើងថា ការលក់ទោចក្រយានយន្ដទាំងអស់នេះ បើផ្អែកតាមការព្យាករណ៍ទុកគឺបានកើនឡើង ហើយការកើនឡើងនេះដែរ គឺតួលេខច្រើនបានមកពីទីផ្សារនៅក្នុងប្រទេសថៃឡង់ដ៏ ដែលជាតំបន់សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ។

សមាគមមួយនេះបានប្រកាសថា តួលេខមួយចំនួនស្ដីអំពីការលក់ទោចក្រយានយន្ដនៅក្នុងខែមករា-មីនា នឹងកើន ឡើង៧,៥៨លានគ្រឿង ។

គួររំលឹកថា តួលេខនៅក្នុងខែធ្នូមានចំនួន៤៦៣,៤៣១គ្រឿង ស្មើនឹង២៧,៩៦ភាគរយ ។

Please follow and like us: