អត្ថបទសាកល្បង៖ ជប៉ុន ផ្ដល់ប្រាក់ជាង ៧លានដុល្លារ ដល់នេប៉ាល់ ដើម្បីស្ថាបនាផ្លូវ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 2  ខែDecember ឆ្នាំ2018
ម៉ោង 07:55
Please follow and like us:

ជប៉ុនៈ យោងតាម គេហទំព័រជប៉ុន “ជឺផែនថែមស៍” ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ថា រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាចំនួន ជាង៧លានដុល្លារ ដល់រដ្ឋាភិបាលនេប៉ាល់ ដើម្បីស្ថាបនាផ្លូវ នៅស៊ីនឌូលី ។

រាជរដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្ដល់ប្រាក់ ចំនួន ៥៨០,០០០,០០០ អ៊ិនអ័រ “រូបិយបណ្ណនេប៉ាល់” ស្មើនឹង ៧,៣៩៣,០០០ដុល្លារ សហរដ្ឋអាមេរិក ដល់រដ្ឋាភិបាលនេប៉ាល់ ដើម្បីស្ថាបនាផ្លូវនៅ ស៊ីន ឌូលី គិតពីគួរកត ដល់នេប៉ាល់ថុក ចម្ងាយ ៣៧គីឡូម៉ែត្រ ។

លោក គូនីយ៉ូ តាកាហាស៊ី “Kunio Takahashi” ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅនេប៉ាល់ និងលោក គ្រីស្នា ហារី បាស់កូតា “Krishna Hari Baskota” អគ្គលេខាធិការ ក្រសួងហិរញ្ញវត្ថុនេប៉ាល់ បានចុះហត្ថលេខារួមគ្នា លើគម្រោងការ នៃការស្ថាបនានេះ ។

គួររំលឹកថា ក្រោមជំនួយមនុស្សធម៌ របស់ប្រជាជាតិជប៉ុន កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលជប៉ុន ធ្លាប់បានជួយ និងផ្ដល់ ថវិកាដល់ការស្ថាបនាផ្លូវ នេះម្ដងរួចមកហើយ នេះជាការជួយជ្រោមជ្រែង បន្ថែមទៀត ពីសំណាក់រដ្ឋាភិបាលជប៉ុន ដល់ប្រទេសនេប៉ាល់ ៕

Please follow and like us: