អត្ថបទសាកល្បង៖ ពន្ធ​ពិសេស​លើ​សេវា​ ​និង​ទំនិញ​កំណត់​
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 2  ខែDecember ឆ្នាំ2018
ម៉ោង 08:29
Please follow and like us:

៣១ ធ្នូ​ ​១៩៩៨ ពន្ធ​លើ​ផលរបរ​ត្រូវ​អនុវត្ត​លើ​រាល់​បុគ្គល​ ​រឺ​អង្គភាព​ទោះបី​បុគ្គល​រឺ​ក្រុមហ៊ុន​ក្នុងស្រុក​ ​រឺ​ក៏​បរទេស​ដែល​ ​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​។​ ​ជាមួយនឹង​ការ​ចាប់ផ្តើម​អនុវត្ត​VATពី​ថ្ងៃ​ទី​១​មក​រា​១៩៩៩​មក​ ​ពន្ធ​លើ​ផលរបរ​លែង​ត្រូវ​បាន​ ​គេ​អនុវត្ត​ទៀត​ហើយ​លើ​អ្នក​បង់ពន្ធ​របប​ពិត​។​ ​ពន្ធ​៤​%នៃ​ការ​ប្រើប្រាស់​ពី​មុន​ ​ក៏​ត្រូវ​បាន​ដក​ចេញ​ផង​ដែរ​ពី​រាល់​អ្នក​នាំ​ចូល​ ​ទោះបីជា​ ​VAT ​នៅ​អនុវត្ត​ក៏​ដោយ​។​ ពន្ធ​លើ​ផលរបរ​បន្ត​អនុវត្ត​ចំពោះ​អ្នក​បង់ពន្ធ​មិនមែន​របប​ពិត​ក្នុង​អា​ត្រា​ទាប​២​%។ សម្រាប់​ពន្ធ​លើ​ផលរបរ​គឺ​រួម​មាន​ប្រាក់​ ​ចំណូល​ពី​ការ​ផ្គត់ផ្គង់​ទំនិញ​ ​និង​សេវា​ទោះបីជា​អ្នក​នាំ​ចេញ​ភាគច្រើន​ត្រូវ​លើកលែង​។​ ​ផលរបរ​ដែល​មិន​ទាក់ទង​នឹង​ពន្ធ​លើ​ ​ផលរបរ​ត្រូវ​បាន​កំណត់​ក្នុង​ក្របខ័ណ្ឌ​ដូច​ខាងក្រោមៈ​

  • ការ​លក់​ផលិតផល​កសិកម្ម​ដែល​មិន​កែ​ឆ្នៃ​ ​ដែល​ការ​លក់​នេះ​ធ្វើ​ដោយ​អ្នក​ផលិត​
  • សកម្មភាព​អាជីវកម្ម​តូចៗ​
  • ការ​នាំ​ចេញ​ភាគច្រើន​

មូលដ្ឋាន​បង់ពន្ធ​

ពន្ធ​លើ​ផលរបរ​គឺជា​ពន្ធ​លើ​ប្រាក់​ដែល​ប្រកប​របរ​ដែល​រកបាន​ ​ហើយ​វា​មិនមែន​ជា​ ​VAT ​ទេ​។​ ​ជា​ទូទៅ​គេ​គណនា​វា​ដោយ​ ​តំលៃ​សរុប​ដែល​មាន​ក្នុង​វិ​ក័យ​ប័ត្រ​ដោយ​អា​ត្រា​អនុវត្ត​កំណត់​មួយ​។​ ​វា​ជា​ការ​សាម​ញ្ញែ​ដល​ពន្ធ​នេះ​ត្រូវ​បាន​ទារ​លើ​ភាគី​ធ្វើ​ ​វិ​ក័យ​ប័ត្រ​។​ករណី​នេះ​ពន្ធ​លើ​ផលរបរ​ដែល​ប្រមូល​បានជា​ទូទៅ​ចាត់​ទុក​ថា​ជា​បំណុល​នៃ​ពន្ធ​លើ​ផលរបរ​ទាំងមូល​ឧទាហរណ៍​ ​ដូច​ជា​គ្មាន​ការ​ហូតពន្ធ​ដែរ​។​

អា​ត្រា​ពន្ធ​

ចាប់ពី​ថ្ងៃ​ទី​ ​១ មក​រា​ ​១៩៩៩ មក​ ​ពន្ធ​លើ​ផលរបរ​ត្រូវ​បាន​ក្នុង​អា​ត្រា​ ​២%

បែបបទ​រដ្ឋបាល​

ចំពោះ​ទំនិញ​ក្នុងស្រុក​ ​អ្នក​បង់ពន្ធ​ត្រូវធ្វើ​សេចក្តី​ប្រកាស​ ​និង​បង់ពន្ធ​ពិសេស​នេះ​លើ​គោល​ការ​ណ៏​ប្រចាំខែ​ដោយ​មិន​អោយ​ ​ហួស​ពី​ថ្ងៃ​ទី​ ​១០ នៃ​ខែ​បន្ទាប់​។​ ​សម្រាប់​ទំនិញ​នាំ​ចូល​ពន្ធ​ពិសេស​ត្រូវ​បង់​ទៅ​អោយ​គយ​ក្នុង​ពេល​នាំ​ចូល​។​ ​បទដ្ឋាន​លំអិត​ ​មាន​ចែង​ពី​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​ទិន្នន័យ​ ​និង​ការ​ធ្វើ​វិ​ក័យ​ប័ត្រ​។​

២.១. ពន្ធ​ពិសេស​លើ​សេវា​ ​និង​ទំនិញ​កំណត់​

ទិដ្ឋភាព​ទូទៅ​

ពន្ធ​ពិសេស​លើ​សេវា​ ​និង​ទំនិញ​កំណត់​គឹ​ជា​ទំរង់​មួយ​នៃ​ពន្ធ​អាករ​ដែល​អនុវត្ត​ចំពោះ​ការ​នាំ​ចូល​ ​រឹ​ផលិតផល​ក្នុងស្រុក​ ​និង​ ​ការ​ផ្គត់ផ្គង់​សេវា​ ​និង​ទំនិញ​កំណត់​។​ អត្រាពន្ធ​ទំនិញ​ ​សេវា​ ​និង​អត្រា​នៃ​ពន្ធ​មាន​ដូច​ខាងក្រោមៈ​

  • រថយន្ត​មួយ​ចំនួន​ ​និង​គ្រឿងបន្លាស់​ ​ដែល​មានកំ​លាំង​ខ្លាំង​ជាង​ ​២០០០ សេ​សេ​ ​៖ ៣០%
  • រថយន្ត​មួយ​ចំនួន​ ​និង​គ្រឿងបន្លាស់​ ​ដែល​មានកំ​លាំង​ខ្លាំង​ជាង​ ​២០០១ សេ​សេ​ ​៖ ២០%
  • រថយន្ត​ទំហំ​ធំ​មួយ​ចំនួន​ធំ​ ​ឧ​. (ឡាន​ដឹក​អ្នកដំណើរ​ ​ឡាន​ដឹក​ទំនិញ​ ​) ៖ ១០%
  • ម៉ូតូ​ ​និង​គ្រឿងបន្លាស់​ដែល​មានកំ​លាំង​ខ្លាំង​ជាង​ ​១២៤ សេ​សេ​ ​៖ ១០%
  • ផលិតផល​ប្រេង​មួយ​ចំនួន​ ​២០%
  • ភេសជ្ជៈ​ដែល​មិន​ស្រវឹង​ ​និង​មាន​សារធាតុ​កាបូ​ណាត​ខ្លា​ត​ ​៖ ២០%
  • ស្រា​បៀ​ ​ស្រា​ ​និង​គ្រឿង​ផឹក​ស្រវឹង​ ​៖ ១០%
  • បារី​ ​និង​ស៊ី​ហ្គា​ ​៖ ១០%
  • សណ្ឋាគារ​ ​និង​កន្លែង​កំសាន្ត​ ​៖ ១០%
  • សំបុត្រ​យន្តហោះ​អន្តរជាតិ​ ​ដែល​ក្នុង​កម្ពុជា​ ​៖ ២%
  • សកម្មភាព​ទូរ​គម​នា​គម​ន៏​អន្តរជាតិ​ខ្លះ​ ​៖ ២%

ចូរ​កំណត់ចំណាំ​ថា​ ​ការ​អនុវត្ត​ន៏​ពន្ធ​ពិសេស​លើ​ការ​ជួល​បន្ទប់​សណ្ឋាគារ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​មាន​សេចក្តីណែនាំ​ថ្មី​។​

មូលដ្ឋាន​ទារពន្ធ​

សម្រាប់​ទំនិញ​ដែល​ផលិត​ក្នុងស្រុក​ ​ពន្ធ​ពិសេស​គឺជា​ទូទៅ​គិត​លើ​តំលៃ​លក់​ក្រោយ​ចេញពី​រោងចក្រ​។​ ​សម្រាប់​ទំនិញ​ដែល​ ​នាំ​ចូល​វិញ​ពន្ធ​នេះ​គិត​លើ​តំលៃ​ ​ជី​ធ​ ​រួម​ជាមួយ​ពន្ធគយ​។​ ​សម្រាប់​សំបុត្រ​យន្តហោះ​ ​សណ្ឋាគារ​ ​និង​សេវា​ទូរគមនាគមន៍​ពន្ធ​ ​នេះ​ជា​ទូទៅ​បង់​លើ​តំលៃ​ដែល​មាន​ក្នុង​វិ​ក័យ​ប័ត្រ​ដោយ​ចំពោះ​សំបុត្រ​យន្តហោះ​ ​ត្រូវ​កំណត់​ត្រឹម​សំបុត្រ​ដែល​ចេញ​ក្នុង​ ​ប្រទេស​កម្ពុជា​។​

បែបបទ​រដ្ឋបាល​

ចំពោះ​ទំនិញ​ក្នុងស្រុក​ ​អ្នក​បង់ពន្ធ​ត្រូវធ្វើ​សេចក្តី​ប្រកាស​ ​និង​បង់ពន្ធ​ពិសេស​នេះ​លើ​គោល​ការ​ណ៏​ប្រចាំខែ​ដោយ​មិន​អោយ​ ​ហួស​ពី​ថ្ងៃ​ទី​ ​១០ នៃ​ខែ​បន្ទាប់​។​ ​សម្រាប់​ទំនិញ​នាំ​ចូល​ពន្ធ​ពិសេស​ត្រូវ​បង់​ទៅ​អោយ​គយ​ក្នុង​ពេល​នាំ​ចូល​។​ ​បទដ្ឋាន​លំអិត​មាន​ ​ចែង​ពី​កាតព្វកិច្ច​ក្នុង​ការ​ថ្ងែ​រក្សា​ទិន្នន័យ​ ​និង​ការ​ធ្វើ​វិ​ក័យ​ប័ត្រ​។​

Please follow and like us: