ក្រុមក្មេងស្ទាវមួយក្រុម បានកាប់យុវជន ម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ​ នៅក្នុងមជ្ឈមណ្ឌលកំសាន្ត ហ្គោលថោន
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 3  ខែDecember ឆ្នាំ2018
ម៉ោង 01:35
Please follow and like us:

បន្ទាយមានជ័យ​ ៖​ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលត្រូវបានយុវជនមួយក្រុមទៀតចាក់ចំនួន​ ៣កាំបិត​ ខណ:ចូលទៅរាំលេងកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកំសាន្ត ហ្គោលថោន​ ជាមួយនឹងគ្នា២នាក់ទៀត​ ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ។ ហេតុការណ៍​នេះ​បានកើតឡើងនៅវេលាម៉ោង១២ ឈានចូលថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៨​ ។ ជនរងគ្រោះមានឈ្មោះ​ លាង​ ឡេង​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទំលំនៅភូមិព្រែកឆ្តោ​ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​ មុខរបរ​ជាកម្មករម្នាងសិលា​ ៕

Please follow and like us: