ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ ក្នុង​គោលដៅពីរផ្សេងគ្នា ពាក់​ព័ន្ធករណី​គ្រឿងញៀន
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 13  ខែJanuary ឆ្នាំ2020
ម៉ោង 04:46
Please follow and like us:

ខេត្តកំពង់​ស្ពឺ៖ជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាងមួយចំនួនធំត្រូវបានកម្លាំងសមត្ថកិច្ច នៃអ​ធិការដ្ឋាន​នគរបាលស្រុកថ្ពង ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណី​គ្រឿងញៀន។

ការឃាត់ខ្លួននេះ​បានធ្វើឡើង ខណ:ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានចុះល្បាតក្នុង​ភូមិសាស្រ្តឃុំរុងរឿងនិងឃុំយុទ្ធសាមគ្គី លុៈមកដល់ចំណុចភូមិក្រាំងក្តី ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ក៏បានជួបប្រទះមុខ​សញ្ញាជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុ​សច្បាប់នូវសារ​ធាតុ​ញៀនម្នាក់ ឈ្មោះ កែវ រតនះ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិក្រាំងក្តី ឃុំយុទ្ធសាមគ្គី ស្រុក​ឧដុង្គខេត្តកំពង់ស្ពឺ ក៏សហការជាមួយកម្លាំង អធិការនគរបាលស្រុកឧដុង្គ ឃាត់ខ្លួនបានតែម្ដង។

ការប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនបាន១កញ្ចប់តូច បន្ទាប់សួរចម្លើយរួចរាល់និងឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀត ឈ្មោះអឿន ផល​(ហៅ ម៉ាប់) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទឹលង១ ឃុំរុងរឿង ស្រុកថ្ពង ដកហូបាន​ម្ស៉ៅក្រាម​ពណ៌សថ្លាសង្ស័យថ្នាំញៀន១កញ្ចប់ ទូរសព្ធ័ដៃម៉ាក​សាំសុង១គ្រឿង និងស្បោង​ច្រកថ្នាំញៀនមូយចំនួន។

បច្ចុប្បន្នជន​សង្ស័យទាំង២ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ​ប្រឆាំងបទ​ល្មើស​គ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

Please follow and like us: