អភិបាលខេត្តត្បូងឃ្មុំ ស្នើ​ឲ្យពលរដ្ឋទាំងអស់ យកពាក្យ«អរគុណសន្តិភាព» ដាក់ក្នុងដួងចិត្ត ដើម្បី​ប្រទេស​ជាតិមា​នសុខសន្តិភាព បន្តលើការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 13  ខែJanuary ឆ្នាំ2020
ម៉ោង 11:45
Please follow and like us:

ខេត្តត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន​ស្នើ​ឲ្យ​ពលរដ្ឋទូ​ទាំង​ខេត្ត យកពាក្យ«អរគុណសន្តិភាព» ដាក់ក្នុងដួងចិត្ត ដើម្បីប្រទេសជាតិមានសុខសន្តិភាព បន្តលើ​ការអភិវឌ្ឍន៍រី​កចម្រើនលើគ្រប់វិស័យ ដើម្បីកូនចៅយើងជំនាន់ក្រោយ បានទទួល​ផលយ៉ាងលើ​សលប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍​បែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយក​ម្មនិ​ងសំណង់ អញ្ជើញជាអ​ធិបតីភាព ក្នុងពិធីសម្ពោធឆ្លង​ដាក់ឲ្យប្រើប្រាស់កុដថ្មី និងសមិទ្ធិផលនានា ក្នុងវត្តពោ​ធិ៍សុវណ្ណមុនីរាម(ហៅវត្តពោធិ៍ងើប) ភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពី​ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ដោយមាន​លោកតាលោកយាយ សិស្សានុសិស្ស និងបង​ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា បាននាំយក​ប្រទេស​ជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ធ្វើការកសា​ងអភិវឌ្ឍរី​កចម្រើនលើគ្រប់វិស័យ នឹងបន្តឈ​រលើទស្សនៈវិស័យ​ច្បាស់លាស់ ដោយក្នុងនោះកម្ពុជា នឹង​ក្លាយជាប្រទេ​សមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអ្នកមាន នៅ​ឆ្នាំ២០៥០។

ជានេះទៅទៀត​ឯកឧត្តមបណ្ឌិត បាន​សង្កត់ធ្ងន់ថា ប្រទេសកម្ពុជា​អាចក្លាយជា​ប្រទេសអ្នក​មានទៅ​បាននោះ លុះត្រាតែមា​នសុខសន្តិភាព ពេញលេ​ញដូចសព្វថ្ងៃ ដូចនេះ​ប្រជាពលរដ្ឋគ្រប់រូប ត្រូវ​តែរួមគ្នា​ថែរ​ក្សា​ការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេជោហ៊ុនសែន និង​ត្រូវ​ទន្ទេញពាក្យថាអរគុណសន្តិភាព ចាំជាប់ក្នុងបេះដូងជារៀងដរាបទៅ៕

Please follow and like us: