ឯកឧត្តម សេង ទៀង នាំយក​ថវិកាចំនួន២០ម៉ឺនដុល្លារ ប្រគល់ជូនគ្រួសារសព ជនរងគ្រោះស្លាប់ ក្នុងឧបទ្ទវហេតុ​បាក់រលំអគារ នៅខេត្តកែប
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 13  ខែJanuary ឆ្នាំ2020
ម៉ោង 12:14
Please follow and like us:

ខេត្តស្វាយរៀង៖​នៅរសៀលថ្ងៃចន្ទ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ​ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃកម្ពុជា អមដំណើរដោយ​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង និង​សហការី នាំយកថវិកាចំនួន២០ម៉ឺនដុល្លារ

ដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅ ផ្តល់​ជូន​គ្រួសារសព​ចំនួន៤នាក់ ដែលរង​គ្រោះ​ក្នុងឧបទ្ទវហេតុបាក់​រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាល​ពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។ពិធីប្រគល់ថវិកានេះ​បានធ្វើឡើង​នៅធនាគា​អេស៊ី​លីដាក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ​ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​យកចិត្តទុក​ដាក់អំពាវនាវ​ដល់សប្បុរសជន និងគិតគូរចំ​ពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយ​អគារបាក់រលំនៅ​ខេត្តកែប។

គួរម្លឹកដែរថា ករណីបាក់រលំអគារកម្ពស់៦ជាន់ នៅក្នុងខេត្តកែប បាន​បណ្តាលឱ្យម​នុស្សរងគ្រោះ និងបាត់បង់ជីវិតសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំ​ណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួ​ន០៦នាក់ (ក្មេងស្រី២នាក់) និង​រងរបួស​ចំនួន២៣​នាក់ (ស្រី០៨នាក់)

Please follow and like us: