ឯកឧត្តម អភិ​បាលខេត្តសៀមរាប បានអញ្ជើ​ញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១​៩-២០២០ នៅសាកលវិទ្យាល័យអង្គរ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 13  ខែJanuary ឆ្នាំ2020
ម៉ោង 09:11
Please follow and like us:

ខេត្តសៀ​មរាប៖នាថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអ្នកឧញ៉ា សៀ ណាំ តំ​ណាងរា​ស្ត្រមណ្ឌលសៀមរាប ​បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១​៩២០២០ នៅសាកលវិទ្យាល័យអង្គរ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងថា ការងារអប់រំកម្រិត​ឧត្តមសិក្សា គឺជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែ​លខេត្តសៀមរាបទាំងមូលត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់​ បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិទាំងក្នុង​កម្រិ​តថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍ ដើម្បីជួយឱ្យគោលដៅ នៃការអប់រំកម្រិតឧត្តមសិក្សា នេះសម្រេ​ចបានជោគជ័យ។

ក្នុងនោះដែរ ឯកឧត្តមបានបន្តថា​ ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការ កសាងស​មត្ថ​ភាព និងអប់រំសីលធម៌រស់នៅរបស់និស្សិតទាំងបញ្ញា ស្មារតី កាយសម្បទា មនោសញេ្ចតនា និង បំណិនជីវិតគ្រប់បែបយ៉ាង ដែលជា​ឱកាសដ៏ល្អបំផុតសម្រាប់ អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាង​ខ្លាំង​ក្នុងការ បន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកប ដោយគុណភាព និងមានគុណ​ធម៌​ល្អ​ប្រពៃ ដែលឆ្លើយតបទៅ នឹងសំណូមពរ នៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន ដែលផ្អែកលើ មូលដ្ឋាន ចំណេះដឹង រួមទាំងវិទ្យាសាស្រ្តប​ច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយ នឹងការីកចម្រើន នៃបណ្តាប្រទេស នៅក្នុងតំបន់ និងពិភពលោក ដោយត្រូ​វផ្សារភ្ជាប់នឹងការអប់រំមនសិកាស្នេហាជាតិ ការអប់រំ អំពីប្រវត្តិសាស្រ្ត ការអប់រំវប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តី ថ្លៃថ្នូ ររបស់មនុស្សជាតិ ការគោរពតាម​គោលការណ៍ សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ សង្គម ការប្រឆាំងនឹងអំពើហិង្សា ការប្រយុទ្ធ​ប្រឆាំង នឹង ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។

ការរីកចម្រើនលើវិស័​យអប់រំ និង វិស័យផ្សេងៗទៀតក្នុងខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទះដ៏មោះមុត របស់ រាជរដ្ឋាភិបាល និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ​បណ្ឌិត​របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​កា​រកសាងមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើន ថ្កុំថ្កើង រុង​រឿង។ 

ទន្ទឹមនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយក្តី មោទនៈនេះ និង ដើម្បីរួមចំណែកថែម​ទៀត ក្នុងការ អភិវឌ្ឍ សេដ្ចកិច្ចសង្គម រដ្ឋបាលខេត្តសៀមរាបបាន និងកំពុងពង្រឹង និងពង្រីកវិសា​លភាពសេវាទេសចរណ៍ឱ្យកាន់តែ ល្អប្រសើរឡើង តាមរយៈការកែលម្អ សោភ័ណភាពក្រុង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន លូ ប្រឡាយ ការផ្តត់ផ្គង់ អគ្គិសនី ការពង្រីកប្រព័ន្ធ​បណ្តាញចែកចាយទឹកស្អាត ការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ អនាម័យ បរិស្ថាន ពិសេស​ការយកចិត្ត ទុកដាក់ខ្ពស់លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ប្រសើរជូនដល់ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕

Please follow and like us: