ឃាត់ខ្លួនបុរសម្នាក់ ករណី​គំរាមគំហែ​ងកាប់អ្នកដ៏ទៃ នៅតាមសួ​នច្បារសាធារណៈ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 14  ខែJanuary ឆ្នាំ2020
ម៉ោង 09:28
Please follow and like us:

ខេត្តកំពង់ឆ្នាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល​ក្រុងកំពង់ឆ្នាំង​ ឃាត់ខ្លួនបុរសម្នាក់បន្ទាប់​ពីកាន់កាំបិតធ្វើសកម្មភាព​គំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាម​សួនច្បារ​សាធារណៈ កាលពីយ​ប់​ថ្ងៃ​ទី១៣​ ខែមករា​ ឆ្នាំ២០២០ នៅចំណុចសួ​នដើមពោធិ៍ ស្ថិតក្នុងភូមិក​ណ្ដាល​ សង្កាត់កំពង់ឆ្នាំង ក្រុងកំ​ពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។​

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ​ អ៊ន វិចិត្រ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មានទីលំ​នៅភូមិ​កំពង់អុស​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ក្រោយពីឃា​ត់ខ្លួន​សមត្ថកិច្ចដក​ហូត​បាននូវ​វត្ថុតាង​កាំបិត​ (កកុកដងវែង)​១ដើម។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរ និង​សាងសំណុំរឿង ដើម្បីចាត់ការ​តាម​​នីតិវិធី​៕

Please follow and like us: