រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំ​សាមញ្ញលើកទី៨ អា​ណត្តិទី៣ ឆ្នាំទី​១ របស់ក្រុមប្រឹក្សាខេត្ត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 14  ខែJanuary ឆ្នាំ2020
ម៉ោង 10:24
Please follow and like us:

ខេត្តក្រចេះ៖ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថ​ន អភិបាល នៃគណៈ​អភិបាល​ខេត្តក្រចេះ នា​ព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុង​

កិច្ចប្រជុំសាមញ្ញ​លើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អា​ណ​ត្តិ​ទី៣ ឆ្នាំទី​១ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបីប្រ​ភេទផង​ដែរ។

ក្នុងអង្គប្រជុំបា​នអនុម័ត នូវរបៀបវារៈចំនួន៣​រួមមាន៖

.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្ត។

.ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍បូកសរុបការងារ លើគ្រប់វិស័យប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ 

.ពិនិ​ត្យ និងអនុម័ត​សេចក្ដីសម្រេចស្ដីពីការសម្រួល បែងចែកតួនាទីភារកិច្ច និងរបៀប​របបធ្វើកា​រងា​រជូនគណៈ អភិបាលខេត្តក្រចេះនិងបញ្ហា​ផ្សេងៗ​៕

Please follow and like us: