អគ្គនាយក​អន្តោប្រវេសន៍ បណ្តេញជនជាតិ​ចិនចំ​នួន១៦​នាក់ ពាក់ពន្ធ័ក​រណី ឆបោក តាមប្រព័ន្ធទូ​រគមនាគ​មន៍ ទៅប្រទេស​ខ្លួនវិញ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 14  ខែJanuary ឆ្នាំ2020
ម៉ោង 09:49
Please follow and like us:

រាជធានីភ្នំពេញ​៖​ដោយមានការចង្អុល និងអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយ​កអន្តោប្រវេសន៍ ឲ្យលោកឧត្តមសេនីយ៍ទោ ហង្ស ជឿន​ ប្រធាននាយកដ្ឋានស៊ើប និងអនុ​វត្ត​នីតិវិធី(ស្តីទី) សហការជាមួយប៉ុស្តិ៍នគរបាល

​ច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ធ្វើការប​ណ្តេញជនជាតិចិនចំនួន១៦នាក់ ទៅប្រទេស​ខ្លួនវិញនាព្រឹកថ្ងៃច័ន្ទ ០៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ 

លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស្តីទី បានឲ្យដឹងថា ជនសង្ស័យចំនួន១៥​នាក់ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែង​ពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋានន​គរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមប្រព័ន្ធទូរគ​មនាគមន៍ និងជនសង្ស័យចំនួន០១នាក់ទៀត ទទួ​លម​កពី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ព្រហ្ម​ទណ្ឌ ប្រព្រឹត្តនៅប្រទេស​ចិន ត្រូវបានបណ្តេញចេញ តាមប្រ​កាសក្រសួងមហាផ្ទៃ ហាមចូល​ព្រះរាជាណា​ចក្រកម្ពុជា រយៈពេល០៣ឆ្នាំ ចំនួន១៥នាក់ និងជាស្ថាពរចំនួន០១នាក់  តាម​ជើងយន្ត​ហោះ KR929

ក្នុងឱកាសដែលបណ្តេញជនជាតិចិនទាំងនោះក៏មានការចូលរួម ពីសំណាក់តំណា​ងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​សមត្ថកិច្ចន​គរបាលប្រទេសចិន មកទទួលនិងអមដំណើរ ទៅប្រទេសចិនវិញផងដែរ៕

Please follow and like us: