អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ចុះមកស្វែងយល់ជុំវិញការ​អនុវត្ត បទបញ្ជារបស់រដ្ឋាភិបាល និង​សេចក្តីណែ​នាំរបស់ក្រសួងសុខាភិបាល​ ស្តីពីការទប់ស្កាត់ការរីក​រាលដាលជម្ងឺ កូវីដ.១៩
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 9  ខែJuly ឆ្នាំ2020
ម៉ោង 06:45
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖លោក​ស្រី ឱ វណ្ណឌីនអ្នកនាំពាក្យ និងរដ្ឋលេ​ខាជិការក្រសួងសុខាភិ​បាល កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានចុះមកស្វែងយល់​ជុំវិញការអនុវត្តប​ទបញ្ជារបស់​រដ្ឋាភិ​បាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ​ស្តីពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ.១៩ ក្នុង​ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានធ្វើឡើង​នៅក្នុងសាលប្រជុំ​សាលាខេត្ត ដោយមានការចូលរួម ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោកស្រី ឱ វណ្ណឌីនបានធ្វើការកោត សរសើរ ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងកា​របង្ការ ទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ១៩ និងការអនុវត្តវិ​ធានការរបស់​ក្រសួងសុខាភិ​បាល​កន្លងមក ដែលបានដាក់ចេញវិធានការនានា និងមានកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយនឹង​ភាគីថៃ ក្នុងការទទួលបងប្អូនពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកវិញតាមច្រកព្រំដែន ដែលមាន​ការរៀបចំទីតាំងបា​នយ៉ាងល្អ និងមានប្រសិទ្ធភាព។

លោកស្រី ឱ វណ្ណឌីនបា​នបញ្ជាក់ថា រឿងកូវីដ.១៩នេះលោកស្រីសុំឲ្យអាជ្ញាធរខេត្ត ត្រូវបន្តកា​រប្រុងប្រយ័ត្ន​ផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណី​នាំចូលពីប្រទេស​ជិតខាង ក្នុងនោះទប់ស្កាត់ការលួចឆ្ល​ងដែនរបស់បងប្អូនពលករ ដើម្បីទៅរកការងារនៅប្រទេសថៃ ដែលវា​ជាហានីភ័យខ្ពស់ពីការឆ្លងកូវីដ១៩នេះ។


ក្នុងនោះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តបន្ទាយមា​នជ័យជាខេត្តជាប់ព្រំដែន ប្រទេស​ថៃ ដែលជាក្តីព្រួយបារម្ភមួយ ដែលទាមទារឲ្យ​អាជ្ញាធរត្រូវបង្កើនការទប់ស្កាត់ឲ្យបានខ្ពស់។ ចំពោះ​ការធ្វើដំណើ​រចេញចូលទៅប្រទេសថៃ​ ព្រោះខេត្តបន្ទាយមានជ័យ​មានច្រករបៀង​ច្រើនពិបាក​ក្នុងកា​រទប់ស្កាត់ ជាពិសេសបងប្អូនពល​ករលួចឆ្លងដែនទៅទឹកដីថៃ ដែលមកទល់ពេលនេះ មានពលក​រមកពីថៃជិត៧ម៉ឺននាក់ ដែលបានឆ្លងកា​ត់ការត្រួតពិនិត្យយ៉ាង​យកចិត្តទុកដាក់ ពីក្រុមការងារមុនពេ​លឲ្យចេញ​ដំណើរត្រលប់ទៅមណ្ឌលចត្តាឡីស័ក ឬស្រុកកំណើតរបស់ខ្លួនវិញ។


ទន្ទឹមនឹងនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ ដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការរី​ករាលដាលពីកា​រចម្លងកូវីដ១៩ ហើយពលរដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាង​ល្អប្រសើរជាមួយ​នឹងការដាក់​នូវវិ​ធានការរបស់អាជ្ញាធរ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា រដ្ឋបាលរបស់ឯកឧត្តម និងខិតខំអំពាវនាវឲ្យការកៀគរ ជួយគាំទ្រប្រតិ​បត្តិការរបស់​ក្រុមការងារសុខាភិបាល កងកម្លាំង​ដែលឈរជើងតាមគោលដៅនានា ពិសេសតា​មបន្ទាត់​ព្រំដែនឲ្យដល់បងប្អូន​ពលរដ្ឋក្នុងខេត្ត ត្រូវបន្តអនុវត្តនូវវិធាន​ការដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តតាម​ការណែនាំរបស់ ក្រសួងសុខាភិបាល ដោយអនុវត្តវិធា​នការអនាម័យ​លាងសម្អាតដៃ​ជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែលជាពិសេស ត្រូវពាក់ម៉ាក់ការ​ពារពេលចេញ​ធ្វើដំ​ណើរតាមទីសាធារណៈផ្សេងៗ៕

Please follow and like us: