ថៃអនុញ្ញាត​ឲ្យរថយន្ត៥០​គ្រឿង​ក្នុង១ថ្ងៃចេញចូល ដឹកទំនិញតាមការ​ចាំបាច់​ និង​អា​ជីវក​រផ្សាររោង​ក្លឿ​តែមា​នលក្ខខ​ណ្ឌ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 10  ខែJuly ឆ្នាំ2020
ម៉ោង 13:33
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២០​ខាងមុខនេះ ភាគីខាងថៃបានអនុញ្ញាត​ឲ្យរ​ថយន្ត​ចំនួន​៥០គ្រឿងក្នុង១ថ្ងៃចេញ ចូលដឹក​ទំនិញតាមការចាំបាច់​តាមការកំណត់ និងអាជីវក​រផ្សារ​រោ​ងក្លឿ​ក៏ឲ្យចូល​ដែរតែមានលក្ខខណ្ឌ របស់អាជ្ញាធរថៃ

ហើយក្នុងរ​ថយន្ត១គ្រឿង​​អនុញ្ញាត្តិ​ឲ្យមា​នមនុស្សតែ២នាក់ក្នុងនោះ​មានអ្នកបើក និងព្រូ។នេះបើតាម​ការអះអាងរបស់លោក ង៉ោ ម៉េងជ្រូន អភិបាលរ​ងខេត្តបន្ទាយ​មាន​ជ័យ ​ថ្លែងក្នុង​កិច្ចប្រជុំក្នុង​សា​លាខេត្ត​ ដោយ​មានការ​ចូលរួមមន្ត្រីពា​ក់​ព័ន្ធ​មានដូចជា មន្ទីរសុខាភិបាល គយ មេច្រក អន្តោប្រវេសន៍នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​។

លោក ង៉ោ ម៉េងជ្រូន បានបញ្ជាក់ថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូម​អនុវត្តតាមច្បាប់​ឆ្លង​ដែន ត្រូវបង្ហាញឯកសារចេញ និងចូលប្រទេសរ​ហូតទាល់តែ​បានធ្វើលិខិត​បញ្ជាក់ពី​ទំនិញ​និង​បញ្ជាក់ពីកន្លែង​ចំណតនិងទី​តាំងបញ្ជូនទំនិ​ញឲ្យបាន​ជាក់លាក់។ចំពោះអ្នកធ្វើដំណើរ​ចូលមក​ដឹកទំនិញ​ត្រូវមានអ្នកបើកមួយនាក់ នឹងអ្នករួមដំណើរជាមួយនាក់ អ្នកដំណើរដែល​ចូលមក​ត្រូវ​ពាក់ឧបករណ៍​ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ត្រូវពាក់ម៉ាសឲ្យ​បានជា​ច្រចាំ វាស់កំដៅសិន ទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ បែបបទក្នុងការស្នើរសុំ អនុញ្ញាតឆ្លងកាត់ សេចក្តីលំអិតទាក់ទងនិងយានយន្ត តម៉២ រាយនាមអ្នក​បើកយានយន្តតម៉៤ បែបបទ តម៉៨ លិខិត​បញ្ជាក់​ពីការបញ្ជូនទំនិញ មានឯកសារឆ្លងដែន មានលិខិតឆ្លងដែន ប័ណ្ណព្រំដែន និងប័ណ្ណឆ្លងដែន​ប​ណ្ណោះអាសន្ន។

លោកបានបញ្ជាក់ទៀតថា រថយន្តទាំង៥០គ្រឿងនោះ ត្រូវគោរព​តាមពេលវេលា​ដែលត្រូវឆ្លងកាត់​ចាប់​ពីម៉ោង​៨ព្រឹក ធ្វើដំណើរត្រឡប់​មកវិញនៅវេលាម៉ោង១ថ្ងៃត្រង់ ក្នុងមួយថ្ងៃ​ជាកំហិត​យាន្តយន្ត​ចេញចូលមិនលើសពី៥០គ្រឿងជាដាច់ខាត។រថយន្តទាំង៥០គ្រឿងនោះ​អាចចូលធ្វើ​ដំណើរក្នុងមួយ​ថ្ងៃបាន​តែផ្សារមួយប៉ុណ្ណោះ១គឺផ្សារអិនឌូចិន ២ផ្សារហ្គោលឌិន grand ៣គឺផ្សារអបច ៤គឺផ្សារ​បេនចាក់វ៉ាន់ ៥គឺផ្សាររ៉ាក់តាក់ណាក់ថាំ ៦ផ្សារដេត​ថៃ។
លោកបានបញ្ជាក់ទៀតថា ចំពោះប្រជាជនកម្ពុជា ដែលចូលមកដឹកទំនិញក្នុងមួយថ្ងៃៗ សូមចូល​តាមផ្លូវ​ដែលបាន​កំណត់ជូន​យ៉ាងតឹងរ៉ឹង និងអនុញ្ញាតឲ្យស្ថិតក្នុងបរិវារវេន របស់ខ្លួនប៉ុណ្ណោះ ព្រម​ទាំង​មានការកំណត់​ពេលវេលាជាក់លាក់ សម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួន អោយទាន់​តាមពេល​វេលា​កំណត់សកម្មភាពនិងការណែនាំដែលគួរអនុវត្ត អនុញ្ញាតចំពោះ​តែការដឹកជញ្ជូន​ទំនិញនៅ​ក្នុងផ្សាររោងក្លឿ តាមទីតាំងដែល​បានអនុញ្ញាត និងមិនត្រូវធ្វើដំ​ណើរចេញពីប​រវេន ដែលបាន​កំណត់​ជូនជាដាច់ខាត ពេលដែលចូលមកក្នុងបរវេន​ផ្សាររោ​ងក្លឿ ដែលអនុញ្ញាត និងមិនអនុញ្ញា​តបុគ្គល ដែលមិនពាក់ព័ន្ធចូលមកក្នុង​បរវេនផ្សារ ដែលអនុញ្ញាតជាដាច់ខាត។

ចំពោះម្ចាស់តូបទំនិញ​មុននឹងធ្វើដំណើរត្រឡប់​ទៅវិញសូមពិនិត្យ និងបិទប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មុននឹងចាកចេញ ដើម្បីជាវៀនមានអគ្គិសនីឆាបឆេះ ប្រសិនបើមានការល្មើស នឹងច្បាប់ឬបទបញ្ជាភ្នាក់ងារប្រតិបត្តិ មានតួនាទីប្រចាំការនិងធ្វើការបញ្ឈប់សកម្មភាពនេះភ្លាមៗ៕

Please follow and like us: