ប្រកាសចូលកាន់មុខតំណែង ​អភិបាលរង នៃគណៈអភិបាលខេត្តកំពត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 10  ខែJuly ឆ្នាំ2020
ម៉ោង 12:15
Please follow and like us:

ខេត្តកំពត៖នារសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២០ ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអ​ភិបាលខេត្តកំពត ឯកឧត្តម​ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកា​សចូ​លកាន់មុខតំណែ​ងអភិបាលរង នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ លោកជំទាវប្រតិភូឯកឧត្តមរដ្ឋលេខាធិការ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។

យោង​អនុក្រឹត្យ​លេខ២២៥ អនក្រ.តត​ ចុះថ្ងៃចន្ទ ១រោច​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​០២ ខែកក្កដា​ ឆ្នាំ២០២០​ របស់រាជរដ្ឋាភិបាល​ សម្រេចផ្ទេរភារកិច្ចលោក អ៊ឹង ឆាយ​ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប ឲ្យទៅកាន់មុខតំ​ណែ​ង​ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត។

នាឱកាសនោះឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឡើងរាយការណ៍​ជូនអង្គប្រ​ជុំនូវវឌ្ឍន​ភាពការងារ និងភាពរីកច​ម្រើនរបស់ខេត្តលើគ្រប់វិស័យ ខេត្តកំពត គឺខេត្តមួយ ដែល​មានអំណោយផលល្អពីធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។វិស័យសក្តានុពលរបស់ខេត្តមានអំបិល រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិកម្ម នេសាទសមុទ្រ ហើយ​ហេដ្ឋារចនាសម្ព័ន្ធក៏បាន​យកចិត្តទុកដាក់សាងសង់ជួសជុល និងកែ​លម្អជាបន្តបន្ទាប់ សំដៅប្រែក្លាយទឹកដីខេត្តកំពតជាទឹក​ដីទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព សក្តិសមជា​ខេត្ត ដែលទទួលបានជ័យ​លាភី ផ្ការំដួលបីទង និងជ័យលាភី ទីក្រុង​ស្អាត​អាស៊ាន។

ថ្លៃងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យលោកអភិបាលរងខេត្តថ្មី ដែលទើបតែបាន​ទទួលចូលកាន់មុខតំ​ណែងនាពេលនេះ ត្រូវខិតខំរួមសហការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ និង​បម្រើសេវាសាធារណជូនប្រជា​ពលរដ្ឋក្នុងខេត្ត ឱ្យបានកាន់តែរីកចម្រើន និងប្រសើរឡើងប​ន្ថែម​ទៀត ហើយត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ពិសេ​ស​ក្នុង​ខេត្តកំពតទាំងមូល សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែក គ្រប់វិស័យ ដើម្បី​លើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន ឱ្យបា​នកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេ​ខាធិការបានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តគោ​លនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេ​ស​អនុវត្ត​នូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព​៕

Please follow and like us: