ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ​គ្រោង​បង្កើតកសិដ្ឋានចឹញ្ចិមសត្វគំរូ នៅតាមប​ណ្តាឃុំ/សង្កាត់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 10  ខែJuly ឆ្នាំ2020
ម៉ោង 13:41
Please follow and like us:

ខេត្តប៉ៃលិន៖ដើម្បី​ឲ្យភាពងាយ​ស្រួលមិនចាំបាច់ចេញទៅរកការព្យាបាល​ខាងក្រៅ ពិសេស​គឺ​ការ​រកទីផ្សាររបស់​ប្រជាពលរដ្ឋ នៅពេលខាងមុខនេះ​មន្ទីរពាណិ​ជ្ជកម្ម​ខេត្តប៉ៃលិន និងមានរៀបចំ​ឲ្យមា​នកសិដ្ឋា​នគំរូមួយ​នៅតាមបណ្តាឃុំ/សង្កាត់ ដោយក្នុង​នោះមាន​ទាំងការ​ថែទាំសត្វ ការចឹញ្ចិមសត្វ និង​វ៉ាក់សាំងព្យាបាល​សត្វផងដែរ។

លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិ​ជ្ជកម្មខេត្តប៉ៃលិន មាន​ប្រសាសន៍ បែបនេះក្នុងសិក្ខាសា​លាស្តីពីការប្រើប្រាស់វ៉ាក់សាំង សម្រាប់បក្សី ដែលរៀបចំឡើង ដោយ​ក្រុមហ៊ុនB.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២០។

លោកបន្តថា៖ការបើកសិក្ខាសាលានេះ គឺរៀបចំឡើង​ដោយក្រុមហ៊ុនB.K.P co.,LTD សហការ​​ជាមួយ​គម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម ដែលជាគម្រោងមួយ សម្រាប់ពង្រឹងឧត្តមភាព ដល់​ប្រជាកសិករខ្នាតតូចរបស់កម្ពុជា តាមរយៈកា​រតភ្ជាប់ផលិតកម្ម របស់កសិករជាមួយនឹងទីផ្សារ ដែល​មានសក្ដានុពលចំណេញច្រើន។គម្រោង AIMS នេះ នឹងផ្ដោតលើការ​អភិវឌ្ឍខ្សែសង្វាក់ តម្លៃ​គោល​ដៅចំនួន០៥ដែលមានការទទួលស្គាល់​តម្លៃស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសរសៃសូត្រ។គោល​ដៅ​របស់យើងគឺអនុញ្ញា​តឲ្យកសិករខ្នាតតូច ទទួលបានផលប្រយោជន៍ ពីកាលានុវត្តភាពនៃទីផ្សារ ដោយ​សហការជាមួយគ្នាទៅវិញទៅមក និងជាមួយកសិអាជីវកម្ម ដើម្បីកំណត់បា​ននូវកសិផល ដែលមា​នសក្ដានុពលកំណើន។

ជាមួយនោះដែរ គម្រោងនឹងសម្របសម្រួល ដល់កសិកម្មខ្នាតតូច ក្នុងការទទួលបានហិរញ្ញវត្ថុ ដើម្បី​ទាញ​យកផលចំណេញ ពីទីផ្សារក្នុងប្រទេស និងទីផ្សារក្រោម​ក្របខណ្ឌសហ​គមន៍សេដ្ឋកិច្ចផងដែរ ហើយ​នៅពេលនេះគឺយើងសិក្សា និងស្វែងយល់ពីការព្យា​បាលសត្វ ការថែទាំសត្វ ការចឹញ្ចិមសត្វ ថា​តើយើង ត្រូវប្រើប្រាស់ថ្នាំណាខ្លះសម្រាប់ព្យាបា​លសត្វ ដែលយើងចឹញ្ចឹម។ដូច្នោះសូមឲ្យបង​ប្អូនប្រជាកសិករ ដែលចូលរួមនា​ពេលនេះ ខិតខំយកចិត្តទុកដាក់ លើការពន្យល់ របស់តំណាង​ក្រុមហ៊ុន ដើម្បីបាននូវបទពិសោធន៍ល្អ សម្រាប់ការងារ​ចឹញ្ចិមសត្វរ​បស់យើងនៅតាម​មូលដ្ឋាន​ផងដែរ៕

Please follow and like us: