សាខាកាកបា​ទក្រហមកម្ពុជាខេត្តកណ្តាល ទទួលថវិ​ការពីសប្បុរសជន ក្នុងការចូលរួម​អបអរសាទ​រខួបលើក​ទី១៥៧ ទិវាពិភ​ពលោកកាកបាទក្រហម អឌ្ឍចន្ទ​ក្រហម
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 10  ខែJuly ឆ្នាំ2020
ម៉ោង 09:23
Please follow and like us:

ខេត្តកណ្តាល៖ឯកឧត្តមគង់ សោភ័ណ្ឌ ​អភិបាលនៃគណៈអភិបាលខេត្ត និងជា​ប្រធាន​គណកម្មាធិកា​រសា​ខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្តាល កាលពី​រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បាន​អញ្ជើ​ញ​ចូ​លរួមក្នុងពិធី​ទទួលថវិការពី​សប្បុរសជន​ដែលបាន​បរិច្ចាគថវិ​កាផ្ទាល់ខ្លួន​ក្នុងការចូលរួម​អបអរ​សា​ទរខួបលើកទី១៥៧ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០

ក្រោ​ម​ប្រធានបទខ្ញុំ សន្តិភាព និងកាកបាទក្រ​ហមកម្ពុជា ថវិកាដែល​សប្បុរស​ជនបាននាំ​យកមក​ជូន​ដល់​សា​ខាមាន៖
លោកស្រី អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page Sivmey Online shop ដែលចែកចាយផលិតផលថែរក្សាសម្ផស្បម៉ាក Ei Ei បានឧបត្ថម្ភ ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារ)
លោកវេជ្ជបណ្ឌិត សាន អៀងសេង និងភរិយា ឧបត្ថម្ភថវិកា ៥.០០០ដុល្លារ(ប្រាំពាន់ដុល្លារ)
លោក អ៊ុច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធាន​អនុសាខាកាក​បាទក្រហ​មកម្ពុជា​ស្រុកកណ្តាលស្ទឹង ឧបត្ថម្ភថវិកា ៧.៧៧៧ដុល្លារ(ប្រាំពីរពាន់ប្រាំពីររយចិតសិបប្រាំពីរដុល្លារ)
លោក ជា សារិទ្ធ ប្រធានមន្ទីរ រ៉ែ និងថាមព​ល ខេត្តកណ្តាល ឧបត្ថម្ភថវិកា ៥.៥០០ដុ​ល្លារ(ប្រាំពាន់​ប្រាំរយដុល្លារ)
លោក វ៉​ន ប៊ុនស៊ីម និងភរិយា ឧបត្ថម្ភថវិកា ៥០០ដុល្លារ(ប្រាំរយដុល្លារ)
ក្រុមហ៊ុន សមានា ភីភី ឯ.ក ឧបត្ថម្ភថវិកា ៥០០ដុល្លារ(ប្រាំរយដុល្លារ)តាងនាម​ជា អភិ​បាល នៃគ​ណៈអ​ភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូម ប្រសិទ្ធិ​ពរដល់ លោក លោកស្រី សប្បុរសជន​ទាំងអស់សូម​សមប្រកបតែនឹង​ពុទ្ធពរទាំងបួន​ប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Please follow and like us: