រដ្ឋបា​លខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពី ការចុះត្រួតពិនិត្យ ​និងវាយតម្លៃលើការ​អនុវត្តគម្រោងអ​ភិវឌ្ឍបញ្ចប់​ឆ្នាំ ២០១៩ និងកិច្ច​ការផ្សេងៗ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 11  ខែJuly ឆ្នាំ2020
ម៉ោង 09:07
Please follow and like us:

ខេត្តកណ្តាល៖អគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួង​មហាផ្ទៃ ​សហការជាមួយរដ្ឋ​បាលខេត្តកណ្តាល បានបើកកិច្ចប្រ​ជុំស្តីពី ការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ ២០១៩ និងកិច្ចការផ្សេងៗ របស់រដ្ឋបាលខេត្តកណ្តាល។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំ​ណងលើ​ក​កម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត

ឱ្យស្របតា​មគោលការ​ណ៍​ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជម្រុញការចាត់ចែងអនុវត្តការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាព​លរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធ​ផ​ល នេះជាការលើកឡើងរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងរដ្ឋបាល ក្រសួងមហាផ្ទៃ កាល​ពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តមបាន​មានប្រសាសន៍​ថា ​កិច្ច​ប្រជុំនេះ​បានផ្ដោតលើកិច្ច​កា​រមួយចំនួនសំ​ខាន់គឺ៖​ពិនិត្យ​និងវា​យតម្លៃ​លើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល។​ពិនិត្យ​លើការ​បំពេញតួនាទី ភារកិច្ច​របស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្រ្តី​រាជការ​។​ពិនិត្យ​លើការ​អនុវត្តមុខងា​រនៃការផ្ដល់សេវារដ្ឋបាល​និងសេវាសា​ធារណៈ​នានាពិនិត្យ​នុកូលភាព​លើសំណុំឯ​ក​សា​រលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋាន​គតិយុត្ត​និងពិនិត្យ​លើការងារផ្សេងៗមួយចំនួនទៀត។​

មានប្រសាសន៍​ក្នុងអង្គប្រជុំ លោក នូវ ប៉េង ច័ន្ទ​តារា ​អភិបាល​រងខេត្ត បានចាត់ទុក​កិច្ចប្រជុំ​ពេល​នេះពិត​ជាមានសារៈ​សំខាន់គឺក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រង​រដ្ឋបាលនៅថ្នាក់​ក្រោមជាតិ​អោយ​កាន់តែមា​នប្រសិទ្ធភាពខ្ពស់ សំដៅ​លើកកម្ពស់ស្មារតីនិង​ការទទួលខុសត្រូវក្នុងការ​អនុវត្ត​តួនាទី ភារ​កិច្ច​របស់ខ្លួនអោយស្រ​បតាមគោលការ​ណ៍ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និងជាពិសេ​សជំរុញការ​ចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេ​វារដ្ឋបា​លនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួ​យគុណ​ភាព​ជីវភាពរបស់ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រ​​សិទ្ធ​ភាពខ្ពស់ និងបរិយាប័ន។

លោក​អភិបាល​រងខេត្ត ក៏បានស្នើដល់ឯកឧត្តម​លោកជំទាវ​លោកលោកស្រី​សមាជីក​សមាជិកា​ក្រុមប្រឹក្សា គណៈអភិបាលនិងមន្ត្រីរាជការចំណុះសាលាខេត្តនៅពេលនេះ សូមចូលរួមកិច្ចសហការ​សម្របសម្រួល​ជាមួយក្រុមការងា​រដើម្បីអោយការងា​រនេះ បានសម្រេចឆាប់រហ័ស និងទទួលបាន​លទ្ធ​ផលល្អប្រសើរ៕

Please follow and like us: