ឯកឧត្តម​ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំ ​ដោយដាក់វិធានការសំខាន់ លើការងារទប់ស្កាត់ ទន្រ្ទាន​ដីរដ្ឋ ការ​ងារសន្តិសុខ​ និង​បើកប្រាក់ឧបត្ថម្ភជូន​គ្រួសារក្រីក្រ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 11  ខែJuly ឆ្នាំ2020
ម៉ោង 10:00
Please follow and like us:

ខេត្តសៀមរាប៖ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណ:អភិបាលខេត្តសៀមរាប​ កាលពី​រសៀល​ថ្ងៃសុក្រ ៥រោ ខែអាសាឍ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ បាន​ដឹកនាំកិច្ចប្រជុំដោយ​ដាក់វិធានការចំនួន៣សំខាន់ៗ

ទី១វិធានការទ​ប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយក​ដីធ្វើជាកម្មសិទ្ធិ​នៅក្នុងភូមិ​សាស្រ្តខេត្តសៀមរាប។

ទី២-​ការបង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក។

ទី៣-​ដំណើរការនិងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។

ក្រោយកា​ររាយការណ៍ និងពិភាក្សារួចមកឯកឧត្តម​ អភិបា​លខេត្ត បានដា​ក់ចេញនូវ វិធានការនេះ​សម្រាម់​មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ​ សង្កាត់យកទៅអនុវត្តដូ​ចខាងក្រោម​៖
ត្រូវចុះពិនិត្យទីតាំភូ​មិសាស្រ្តតាមផែនទីប្រើប្រាស់ដីឆ្នាំ២០០២ ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិ​ប្រជាព​លរដ្ឋ និងដីប្រជា​ពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង។
បង្ការ និងទប់ស្កាត់បញ្ហា​កូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ដោយកា​រដោះស្រា​យប​ញ្ហាជូន​ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។
ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើក​ប្រាក់ឧបត្ថម្ភគ្រួសា​រក្រីក្រជូនប្រជាព​លរដ្ឋឲ្យបាន​ត្រឹម​ត្រូវ ពិសេសឲ្យចំគោ​លដៅគឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំ​ដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើកា​រងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រម​ទាំង​ចាត់វិធា​នការដាច់ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។បន្ថែម​លើស​នេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុម​ការងារដើម្បីដកសិទ្ធិ​(ដកប័ណ្ណសមធម៌)ចំ​ពោះគ្រួសារ​ ដែលមានលក្ខខណ្ឌមិនស្រប​តាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌។
កងកម្លាំងប្រដា​ប់អាវុធត្រូវរៀបចំឲ្យមានកម្លាំល្បាត តាមពេលវេលា ទីតាំង ជាពិសេសមុខ​សញ្ញា​មាន​សកម្មភាពលួច ឆក់ ប្លន់។ល។

ជាមួយគ្នានេះដែរឯកឧត្តម​ បានសង្កត់ធ្ងន់ថា មេឃុំ​ ចៅសង្កាត់​ត្រូវហាមដាច់ខាតចំ​ពោះការចុះ​ហត្ថ​លេខាទិញ​ លក់ដីរបស់រដ្ឋ​ និងត្រូវពិនិត្យ​ផ្តល់ការបើក​ប្រាក់ឧបត្ថម្ភ​គ្រួសារក្រីក្រជូន​ប្រពរដ្ឋដែល​ក្រពិតប្រាកដ៕

Please follow and like us: