កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 30  ខែJuly ឆ្នាំ2020
ម៉ោង 10:39
Please follow and like us:

ខេត្តកំពង់ឆ្នាំង៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈរួមមាន៖

១.ការអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣.អនុម័តផែនការយុទ្ធសាស្ត្រថវិកាសុខាភិបាល(២០២១-២០២៣) និងគម្រោងថវិកាកម្មវិធីឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្ត។
៤.អនុម័តគម្រោងផែនការថវិកា សម្រាប់ឆ្នាំ២០២១ របស់

សូមបញ្ជាក់ផងដែរថា សមាភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានលោក ហេង ពិទូ អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ៕

Please follow and like us: