ឃាត់ខ្លួនជនសង័្សយ០១នាក់ ពាក់ពន្ឋ័ករណីលួច​ម៉ូតូ នៅស្រុកថ្មគោល
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 30  ខែJuly ឆ្នាំ2020
ម៉ោង 10:50
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងអនុវត្តតាមយោ​បល់ណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ

កាលពីពីថ្ងៃពុធ ៩កើត ខែ ស្រពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០​២០ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរ​បាលស្រុកថ្មគោល ដឹកនាំសហការណ៍ជា មួយ​សម​ត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង័្សយបាន០១នាក់ ពាក់ពន្ឋ័ករណីលួច​ម៉ូតូ មួយគ្រឿងពីមូលដ្ឋានស្រុកថ្មគោលកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រតិបត្តិការនេះធ្វើឡើង ក្រោយពីសមត្ថកិច្ចនគរបាលស្រុកថ្មគោល ទទួលបណ្តឹងពីជនរង​គ្រោះឈ្មោះ គង់ សុខ ភេទស្រីអាយុ៤១ឆ្នាំរស់​នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបា​ត់​ដំបង ប្តឹងពីករណីចោរលួចយក ម៉ូតូរបស់ខ្លួន​ដែលទុកនៅខាងក្រោយផ្ទះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយមានឈ្មោះ សន រដ្ឋា ហៅ តឿ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានជាមួយគ្នា។ម៉ូតូដែលយកទៅនោះម៉ាកHonda C១២៥ ស៊េរីឆ្នាំ ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំ​បង 1O-5​082លេខតួលេខ ម៉ាស៊ីន ND125 ME 8862559

សមត្ថកិច្ចបញ្ជាក់ថា៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ និងឆ្លងតាម រយៈកិច្ចប្រតិបត្តិការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយ មានជ័យរួចមក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនស័ង្សយខាងលើក្នុងពេលដែលជនសង័្សយរូបនេះ កំពុងជិះម៉ូតូរបស់ជនរងគ្រោះ នៅចំណុចច្រកតំបន់បឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចនគរបាលដកហូតបាន ម៉ូតូម៉ាកHonda C១២៥ ស៊េរីឆ្នាំ ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1O -5082 កាំបិតផ្លែដែកដងដែកចំនួន០១ដើមប្រវែ ង០,៧០សង់ទីម៉ែត្រ ថ្នាំញៀនប្រភេទម៉ាទឹក កកចំនួន០១កូនថង់តូច ។

បច្ចុប្បន្នជនសង័្សយ រួមនិងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។រីឯម៉ូតូបានប្រគល់ជូនទៅជនរងគ្រោះ ដើម្បីបានប្រើប្រាស់វិញ៕

Please follow and like us: