ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំ​សាមញ្ញទី១៥ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិទី៣
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 30  ខែJuly ឆ្នាំ2020
ម៉ោង 15:57
Please follow and like us:

ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា​ខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជា​អ​ធិបតី​ក្នុង​កិច្ចប្រជុំសាមញ្ញទី​១៥ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ដោយមានការអញ្ជើញ​ចូលរួមពី​ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធាន​សាលាដំបូងខេត្ត មេបញ្ជា​ការកងកម្លាំងទាំងបីខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទី​រអង្គភាពជុំវិញខេត្ត នាយកទី​ចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត ជាច្រើនរូប ។

ក្រៅពីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១៤ និងរបាយ​ការណ៍ប្រចាំខែកក្កដា ក៏មាន​ពិនិត្យ និងអនុម័ត សេចក្តីព្រាង​សេចក្តីសម្រេចស្តីពីកា​រកែសម្រួលទទួលស្គាល់​សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការស​ម្របសម្រួលបច្ចេកទេស​របស់ក្រុមប្រឹក្សា សេចក្តីព្រាង​ប្រតិទិនការងា​រព្រមទាំងសេចក្តីព្រាងសេចក្តី​ណែនាំសម្រាប់​ការរៀបចំ និងកសាងកម្មវិធីវិ​និយោគបី​ឆ្នាំរំកិល២០២១-២០២៣ផងដែរ៕

 

Please follow and like us: