សាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសា​រងាយរង​គ្រោះ ជនពិការដើរមិនរួច នៅស្រុកពួក​
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 30  ខែJuly ឆ្នាំ2020
ម៉ោង 15:58
Please follow and like us:

ខេត្តសៀមរាប៖ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី រួមទាំង​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ការិយាល័យសង្គមកិច្ចស្រុក នាព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ​ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

បា​ន​អញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ ជូនដល់គ្រួសារ​ងាយ​រង​គ្រោះ ជនពិការដើរ​មិនរួច ឈ្មោះ ហង់ កំសត់ ភេទស្រី អាយុ៣២ឆ្នាំ ពិការជិះរទេះ និងប្អូន​ស្រីឈ្មោះ ហង់ ស៊ន់ អាយុ២៧ឆ្នាំ ពិការទន់ជើងដើររួចតិចៗ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក។

មានប្រសាសន៍នាឱកាសនោះ លោកនាយក​បានពាំនាំនូវ​ការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា​។លោកបានបន្តទៀតថាក្នុងនាមកាកបា​ទក្រហមកម្ពុជា សាខា​ខេត្តសៀ​មរាប នឹងគោរពតាមពាក្យស្លោកដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណា​ម្នាក់ចោល»

ក្នុងឱកាសសួរសុខទុក្ខនេះ លោកនាយកមានប្រសាសន៍លើកទឹកចិត្ត ដល់ក្មួយស្រីទាំងពីរ សូមកុំ​អស់​សង្ឃឹមត្រូវតស៊ូបន្តទៀត ព្រោះនៅមានក្រុមគ្រួសារ នឹងតាមជួយ​និងជ្រោម​ជ្រែងក្មួយរៀងដ​រាបតទៅ ម្យ៉ាងវិញទៀត នៅពេលនេះត្រូវខំថែ​បំប៉នសុខភាព ធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃ​ជាប្រចាំ​ការពារជំងឺឆ្លង សម្រាកក្នុងមុង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀត​នៅពេ​លធ្វើដំ​ណើរដោយរទេះរុញ តាមផ្លូវសា​ធារណៈ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច។ក្នុងសកម្មភាពនេះផងដែរយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបច្ចេកទេសពួក ដែលដឹ​កនាំ​ដោយលោកគ្រូទីប្រឹក្សា បានជួយសម្អាតបរិស្ថានក្នុង និងក្រៅបរិវេណផ្ទះជនពិការផងដែរ។

អំណោយមនុស្ស​ធម៌ដែលបានផ្ដល់ជូនរួមមាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ទឹកត្រីទឹកស៊ីអ៊ីវ៨ដប ឃីតអណាម័យ១កញ្ចប់ ទឹកសុទ្ធ២យួរ ទឹកដោះ​គោរ២ឡូត៍ សាប៊ូម្សៅ សាប៊ូដុំ៨ដុំ ថ្នាំច្រាសដុសធ្មេញ២ឈុត សម្ភារផ្ទះបាយ១ឈុត និងថវិកា​មួយចំនួន ដែលមានការសហការជួយបន្ថែមពី លោកអភិបាលស្រុក ការិយាល័យសង្គមកិច្ចស្រុក និងសប្បុរសជនផងដែរ​៕

Please follow and like us: