រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិ​និត្យ ​វឌ្ឍនភាពការងារ ​ប្រចាំខែកក្កដា ឆ្នាំ២០២០ និង​លើក​ទិស​ដៅ​ការងារបន្ត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 31  ខែJuly ឆ្នាំ2020
ម៉ោង 11:39
Please follow and like us:

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីរសៀល​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ​នឹង​ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២០ បានដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការ​ងារ

របស់រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ និង​លើក​ទិស​ដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹង​ប្រសិទ្ធភាពក្នុងកា​រអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យឲ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់​ថែមទៀត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំតូច​សាលាខេត្ត ដោយ​មានការអញ្ជើញចូលរួម ពីសំ​ណា​ក់ថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំង​ប្រដាប់អាវុធ​ទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងនាយក នាយករងទី​ចាត់ការ អង្គភាពចំណុះសាលាខេត្ត៕

Please follow and like us: