អាជ្ញាធរខេត្តកណ្ដាល​ លើកទឹកចិត្តដល់​ប្រជាកសិករ បញ្ឈប់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកប្រើ​ប្រាស់​ជីលាមកសត្វ និងជីធម្មជាតិផ្សេងៗ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 31  ខែJuly ឆ្នាំ2020
ម៉ោង 11:26
Please follow and like us:

ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញចុះជំរុញទីផ្សារកសិ​កម្មជូនកសិករ នៅស្រុកល្វាឯម កាលពី​ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បាន​លើកទឹកចិត្ត​ដ​ល់ប្រជាកសិករទាំងអស់ សូមបញ្ឈប់ការ​ប្រើប្រាស់ថ្នាំគីមី ដោយងាកមកប្រើប្រាស់ជីលាមកសត្វ និងជីធម្មជាតិផ្សេងៗ ទៅលើដំណាំផលិតផលនានា។

លោកអភិបាលរងខេត្តបន្តថា ការប្រើប្រាស់ថ្នាំគីមី គឺវាមិនត្រឹមតែបណ្ដា​លអោយប៉ះពាល់សុខ​ភាព​ដល់អ្នកដែលបានទិញយកទៅបរិភោគនោះទេ អ្នកដែលដាំបន្លែ អ្នកបាញ់ថ្នាំផ្ទាល់ និងក្រុមគ្រួសារ ក៏បណ្ដា​លអោយប៉ះពាល់សុខភាព ហើយវាបានធ្វើអោយដីខ្សោះជីជាតិផងដែរ។

បន្ថែមពីនេះលោកបញ្ជាក់ថា បច្ចុប្បន្ននេះប្រជា​ពលរដ្ឋនិយមចូល​ចិត្តបន្លែ ដែលគ្មាន​ជាតិគីមីនៅ​លើទីផ្សារ ព្រោះថាបន្លែដែលគ្មានជាតិគីមី វាមិនបណ្ដាល​ឱ្យប៉ះពាល់​ដល់សុខភាព​អ្នកបរិភោគនោះ​ទេ។ដូច្នេះប្រសិនបើប្រជាកសិករទាំងអ​ស់ ងាកមកដាំបន្លែដែលគ្មានសារជាតិគីមី នោះយើង​នឹងមិនភ័យព្រួយក្នុង​ការខ្វះនូវទីផ្សារ ហើយបន្លែរបស់យើងដែលគ្មានជាតិគីមី និងមាន​តម្លៃថ្លៃ​ផងដែរ។

ជាងនេះទៅទៀតលោកអភិបាលរងខេត្ត បានលើកឡើងទៀតថា អាជ្ញាធរខេត្ត​បាន​សហការជាមួយ​ម​ន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីរពា​ណិជ្ជកម្មខេត្ត បានធ្វើការប​ង្កើតផ្សារចុងសប្តាហ៍ សម្រាប់លក់​នូវផលិតផលក្នុង​ស្រុករបស់បងប្អូនប្រជាកសិករ ដែលផលិតបា​ននៅក្នុងស​ហគមន៍រាងៗខ្លួន ហើយ​ប​ន្លែដែលយកមក​លក់នៅផ្សារចុងសប្តាហ៍នេះ ជាប្រភេទបន្លែដែលគ្មានសារធាតុគីមី និងបន្លែ​មាន​សុវត្ថិភាព៕

Please follow and like us: