ឃាត់ខ្លួនជនសង័្សយ​បានចំនួន០២នាក់ នៅក្រុងបាត់ដំបង ពា​ក់ពន្ឋ័ករណីជួញដូរគ្រឿ​ងញៀន
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 1  ខែAugust ឆ្នាំ2020
ម៉ោង 10:36
Please follow and like us:

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទ​បញ្ជារបស់លោកឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នង​កា​រដ្ឋាន​នគរបាលខេត្តបាត់ដំបង និងតាមការណែនាំជំនាញពី​លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង​ការរងផែនការងារប្រឆាំងគ្រឿង​​ញៀននៃស្នងការដ្ឋាន កាលពីថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូតទោ​ស័ក ព..២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

លោកវរសេ​នីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង​ផ្នែកជំនាញគ្រឿង​ញៀន នៃអធិការដ្ឋាន​ធ្វើការបង្ក្រាប​ករណីរក្សា​ទុក ដឹកជញ្ជូ​នឬជួញ​ដូរដោយខុសច្បាប់នូវសារធា​ញៀនបាន​មួយករណី​នៅក្នុងមូលដ្ឋាន​ក្រុមទី០៧​ ស្ថិតនៅភូ​មិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនជនសង័្សយ​បានចំនួន០២នាក់គឺ៖

ទីឈ្មោះ រុំ ប៊ុនរិទ្ធ ហៅ រ៉ាក់ញ៉ាញ់ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង ។
ឈ្មោះ ស៊ូ តាំ ភេទប្រុសអាយុ ៦០ឆ្នាំ រស់នៅ​ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបា​ត់​ដំបង។

វត្ថុតាងដកហូតបានរួមមាន​៖
ថ្នាំញៀនប្រភេ​ទមេតំហ្វេតាមីន ម៉ាទឹកកក ICE ទម្ងន់ចំនួន២៨ថង់ ទម្ងន់៣៨,៤៨ក្រាម
ម៉ូតូចំនួ​ន០១គ្រឿង
ទូរស័ព្ទដៃចំនួន០៣គ្រឿង
កាបូបចំនួន០២។


បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿង ​បញ្ជូនទៅ​ការិយា​ល័យ​ជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Please follow and like us: