ឯកឧត្តមអភិបាលខេត្តកំពត ផ្ដល់ស្ពាន​ឈើថ្មីប្រវែង៤១ម៉ែត្រ ជាអំណោយ​របស់សម្ដេចតេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូនពលរដ្ឋ នៅ​ស្រុកទឹក​ឈូ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 1  ខែAugust ឆ្នាំ2020
ម៉ោង 09:12
Please follow and like us:

ខេត្តកំពត៖ក្នុងឱកាសចុះពិនិត្យស្ថាន​ភាពស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម និង​ជួប​សំណេះ​សំណាលជាមួយប្រជាពលរដ្ឋ នៅភូមិកំពង់​ចិន ឃុំស្ទឹងកែវ ស្រុក​ទឹកឈូ ខេត្តកំពត កាល​ពីរ​សៀល ថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ​អភិបាលខេត្តកំពត

បានផ្ដល់ស្ពាន​ឈើថ្មីប្រវែង ៤១​ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ជាអំ​ណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងប្រជាពលរដ្ឋ នឹងត្រូវចាប់ផ្ដើមសាងសង់នា​ពេលឆាប់ៗក្នុងឆ្នាំ២០២០នេះ។ទន្ទឹមនឹង​នេះដែរ ឯកឧត្តមអភិបាលខេត្ត នឹងស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ស្ពាន​ដំរីផុង​នេះ​ទៅជាស្ពានបេតុង ជំនួសស្ពានឈើ។​

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេ​ត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែល​អញ្ជើញ​មកនាឱកាសនេះ។

សូមបញ្ជាក់ថា ស្ពានដំរីផុងបានសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយម និងបានជួសជុល​ប្រើប្រា​ស់​ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២០ ស្ពាននេះចាស់ទ្រុឌទ្រោមខ្លាំង ស្ទើរតែមិនអាច​ធ្វើដំណើរ​ឆ្លងកាត់បាន ។

ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក៏បានសំដែងការអរគុណ​ដឹងគុណ​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដា​ក់ពីទុក្ខលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ទូទាំងប្រទេស ដើម្បីជួយ​លើកកម្ពស់ជីវភាព​នឹងកាត់បន្ថ​យភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បញ្ចប់នៃកម្មវិធីឯកឧត្តមអភិបាលខេត្ត បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៣អង្គ ក្នុង១អង្គថវិកា​ចំនួន​៥ម៉ឺនរៀល និងជូនពលរដ្ឋក្នុងមួយនាក់១នាក់១ម៉ឺនរៀល សរុបចំនួន២.៣៧០.០០០រៀល៕

Please follow and like us: