គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 6  ខែAugust ឆ្នាំ2020
ម៉ោង 06:40
Please follow and like us:

ខេត្តត្បូងឃ្មុំ៖អ្នកបើកបររថយន្តធុនធំ ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួនបញ្ជូនទៅ កាន់អធិកា​រដ្ឋាន​នគរ​បាលស្រុកពញា​ក្រែកភ្លាមៗ បន្ទាប់ពីបើករថយន្តខ្វះការប្រុងប្រយត្ន័ បង្ក​ឲ្យមានគ្រោះ​ថ្នាក់រង​ការ​ខូចខាតរថយន្តចំនួន៤គ្រឿង និងម៉ូតូ២គ្រឿងទៀតយ៉ាងធ្ងន់ធ្ង។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់ បានកើតឡើង​កាលពី​វេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិ ទួល​អង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រវាងរថយន្តធំមួយគ្រឿង បានបុកកិនរថយន្តតូច​៤គ្រឿង និងបុកកិនម៉ូតូ២គ្រឿង ខណៈកំពុង​បើក​បរលើផ្លូវជាតិ​លេខ៧ ដោយមេឃ​មានមានភ្លៀង​ធ្លាក់ខ្លាំងផងនោះ។


សមត្ថកិច្ចស្រុកពញាក្រែកបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមាន មនុស្សរងរបួសនោះទេ តែរថយន្តរងការខូចខាតយ៉ាងដំណំ។ក្រោយពីកើតហេតុភ្លាម កម្លាំង​សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះជួយអន្តរាគមន៍ និងបន្តដឹកអូសនិងស្ទូចវត្ថុតាងមានរថយន្ត​និងម៉ូតូ យកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Please follow and like us: