ចាប់ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ពា​ក់ពន្ធ័ករណី​គ្រឿងញៀន នៅស្រុកសាលាក្រៅ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 7  ខែAugust ឆ្នាំ2020
ម៉ោង 07:47
Please follow and like us:

ខេត្តប៉ៃលិន៖ជន​សង្ស័យ ឈ្មោះ​ ពៅ ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន​រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង​ ​ត្រូវបានកម្លាំងផ្នែកប្រឆាំង​គ្រឿងញៀន និងកម្លាំ​ង​នៃអធិកា​រដ្ឋានន​គរបាលក្រុង​ប៉ៃលិន សហការជា​មួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំស្ទឹងកាច់

ចា​ប់ឃាត់​ខ្លួន​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក​ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទល់មុខ​អាហារដ្ឋាន​សែន​សប្បាយ ស្ថិតក្នុង​ភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពាក់​ពន្ធ័ទៅនឹង​ករណីជូញដូរ​គ្រឿង​ញៀនខុសច្បាប់។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
ទី១ម្សៅក្រាមពណ៌​សថ្លា សង្ស័យម៉ាទឹក​កក​ICE​ ចំនួន០២កញ្ចប់ធំ
ទី២-​ម៉ូតូ០១​គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ស គ្មានផ្លាកលេខ សេរីឆ្នាំ២០១៩
ទី៣-​ទូរស័ព្ទ០១គ្រឿង​ ម៉ាកSAMSUNG ពណ៍ខ្មៅ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងកសាងសុំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

Please follow and like us: