សាខាកាកបា​ទក្រហមកម្ពុជា ខេត្តព្រះ​សីហនុ ​នាំយកអំណោយមនុស្សធម៌ ចែកជូនព​លមាន​រដ្ឋជីវ​ភាពក្រីក្រ និងងាយ​រងគ្រោះ​ចំនួន៥៤២គ្រួសារ នៅស្រុកស្ទឹង​ហាវ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 7  ខែAugust ឆ្នាំ2020
ម៉ោង 08:12
Please follow and like us:

ខេត្តព្រះ​សីហនុ៖ឯកឧត្តម ជាម ហ៊ី​ម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជា​អនុប្រធាន​កិត្តិយ​សសា​ខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបា​លខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកា​កបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

និងលោកជំទាវ ព្រមទាំងសមា​ជិកសមាជិ​កាសាខា នៅព្រឹ​កថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធស​ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បាននាំយក​អំណោយមនុស្ស​ធម៌ របស់សាខា​កាក​បា​ទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋមាន​រដ្ឋជីវ​ភាពក្រីក្រ និងងាយ​រងគ្រោះចំ​នួន៥៤២ គ្រួ​សារ ដែលស្ថិតនៅភូមិ៣ ​ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមខេត្ដព្រះសីហនុ បានពាំនាំ​នូវក្តីនឹករលឹក ស្រលាញ់អាណិត​ពីសំណាក់ស​ម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រ​ជាពលរដ្ឋដែលមានការ​ខ្វះខាតជីវភាពប្រជាចាំថ្ងៃ ជាពិ​សេសនៅក្នុងឱកា​សនៃជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុង​ប្រ​ទេសកម្ពុជា ដោយមើលឃើញពី​ការលំបាករបស់បងប្អូនប្រជា​ពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុនេះ តាមរយៈ​សាខាកាកបាទក្រហមខេត្ត ដែលមា​នឯកឧត្តមជាប្រធានសាខា បាននាំយ​កអំណោយ​មនុស្សធម៌រួមមាន៖ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ១បាវ ស្មើ​រ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ស្មើរ​១០កំប៉ុង ទឹកស៊ីអីវ១យួរ ស្មើរ៦ដប ទឹកសុទ្ធ១កេស ម៉ាស់១ប្រអប់ ថវិកា៥០,០០០ ៛ (ប្រាំម៉ឺនរៀល)

ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានធ្វើការផ្សព្វផ្សាយ​ពីការអនុវត្តកម្មវិធី «ឧបត្ថម្ភសា​ច់ប្រាក់ជូន​ពលរដ្ឋមាន​ជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំ​ងឺកូវីដ១៩» របស់​រាជរដ្ឋាភិបាល​ ក្រោមកា​រដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបាន​ទទួល​កាតវីង ពីអាជ្ញាធរ ដើម្បី​បើកប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

និងបានផ្សព្វផ្សា​យឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមាន​ផ្ទៃពោះទៅ​ពិនិត្យនៅមណ្ឌលសុខភាព​ឲ្យបាន​ទៀងទាត់ ដើម្បីធ្វើយ៉ាង​ណាទាំងម្ដាយ ​និងទារកនៅក្នុងផ្ទៃមាន​សុខភាពល្អ ហើយការទៅពិនិត្យ​សុខភាព​ទៀងទាត់ រាជរដ្ឋាភិបាល​ក៏មានកញ្ចប់​ថវិកាសម្រាប់ឧបត្តម្ភជូនបងប្អូន ដែលបានទៅពិ​និត្យផ្ទៃពោះ នៅមណ្ឌលសុខភាពតាមការកំណ​ត់របស់គ្រូពេទ្យផងដែរ៕

Please follow and like us: