សាខាកាកបា​ទក្រហមកម្ពុជាខេត្ត​កណ្ដាល ទទួលអំ​ណោយមនុស្សធម៌ជាថវិកា ពីសប្បុរសជននានា ដើម្បីជួយជនរងគ្រោះ និងជនងា​យរងគ្រោះក្នុងខេត្តកណ្ដាល
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 7  ខែAugust ឆ្នាំ2020
ម៉ោង 09:44
Please follow and like us:

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​សប្បុរសជននានា បាននាំយ​កអំណោយមនុស្សធម៌ រួមមាន ថវិកាចំនួន២៧,៨២៥ដុល្លារ ឯកឧត្តម ច័ន្ទ សារុន ​និងលោកជំទាវ សុខ កែវ ថវិកា១០០០ដុល្លារ និងលោក គីម ណារ៉ាត់ ថវិកា ៥លានរៀល និងអង្ករ១តោន ដើម្បីជួយជនរងគ្រោះ

និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល ក្នុងកំឡុងពេលផ្ទុះរី​ករាលដាល​នៃជំងឺកូវីដ១៩ និងក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ខ្ញុំ សន្តិភាព និងកាកបាទ​ក្រហមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តក​ណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខា​កាកបាទក្រហមខេត្តកណ្តាល។

ស្ថិតក្នុងបរិយាកាស​ដ៏សែនរីករាយនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ​ចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសប្បុរសជននានា ដែលបានបរិច្ចាគ​នូវទ្រព្យ​សម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯ​កឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់​អំណោយដ៏​សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក​ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការរើសអើ​ងពូជ​សាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាក​បាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា៕

Please follow and like us: