ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាក ដ៏ធំខាងមុខ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 8  ខែAugust ឆ្នាំ2020
ម៉ោង 05:03
Please follow and like us:

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំ ពិភាក្សាជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងារមួយចំនួន ស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាក ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាល

និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ហើយអាជ្ញាធរខេត្តក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្តផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកំសាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ ដោយរដ្ឋបាលខេត្តបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា៕

Please follow and like us: