គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បើកកិច្ចប្រជុំ លើកទី២៩ ឆ្នាំ២០២០ នៅសាល​ប្រជុំទុរេនកំពត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 21  ខែSeptember ឆ្នាំ2020
ម៉ោង 11:52
Please follow and like us:

ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព..២៥៦៤ ត្រូវនឹង​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២៩ ឆ្នាំ២០​២​០។

កិច្ចប្រជំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទុរេនកំពត ដោយមានការអញ្ជើញ​ចូលរួមពី​ឯកឧត្តម​ លោកជំទាវ គណៈអភិបាល​ខេត្ត សាលាដំបូងខេត្ត,ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត , លោកឧត្តមសេនីយ៍ មេបញ្ជាការ យោធភូមិភាគ៣, បញ្ជាការដ្ឋានការពារកោះឆ្នេរ, បញ្ជាការដ្ឋាន​កងពលតូច​អន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ, អគ្គលេខាធិការ នៃគណៈ​កម្មការជាតិ​សន្តិសុខ​សម្ហសមុទ្រ, ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាលព្រំដែនទឹក, នាយក នាយករងរដ្ឋ​បាលសា​លាខេត្ត, មន្ទីរអង្គភាពជុំវិញ​ខេត្ត, គណៈអភិបាលក្រុងស្រុក, ប្រធានទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិព្រែកចាកនិងមន្ត្រី, ប្រធានទីស្នា​ក់ការត្រួតពិនិត្យ​ច្រកទ្វារព្រំដែ​នទ្វេភាគីតន់ហន់ និង​មន្ត្រី, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រអន្តរជាតិគ្រីស្តាល់រ៉ាយនិងមន្ត្រី, ប្រធាន​ទី​ស្នាក់ការត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រទីរួមខេត្តនិងមន្ត្រី, ទីចាត់ការអង្គភាព​ចំណុះសា​លាខេត្ត សរុបចំនួន៩៤នាក់។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈ

.ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងកំណត់ហេតុគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២៨

.ពិនិត្យ ពិភាក្សាលើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០

.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

បញ្ហាគ្រឿងញៀន

ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់(អំឡុងពេលភ្ជុំបិណ្ឌ)

សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក

សេចក្តីរាយ​ការណ៍របស់លោកប្រធាន​មន្ទីរទេសចរណ៍ខេត្ត អំពីស្ថានភាពទេស​ចរណ៍នៅអំឡុង​ពេលភ្ជុំ​បិណ្ឌ)

.​ការចូលរួមមតិរបស់សមាជិក សមាជិកា នៃអង្គប្រជុំ

.មតិបូកសរុប ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន​ក្រើន​រំ​លឹកដល់អភិបាលក្រុង ស្រុក និងមន្ទីរ ស្ថាប័នពាក់ពន្ទ័ ត្រូវអនុវត្ដ​អោយបានត្រឹម​ត្រូវតាមលិ​ខិត​បទដ្ឋានគតិយុត្តិ ច្បាប់ និងគោលការណ៍​របស់រាជរដ្ឋាភិបាល​ក្នុងការកាត់ឆ្វៀល​ដីជូនប្រជា​ជន​ដែលបានកាន់កាប់រស់នៅជាក់ស្តែងក្នុងដីតំបន់ការពាររបស់រដ្ឋ ព្រមទាំងជំរុញ​អោយចុះបញ្ជីដី​រដ្ឋ​អោយបា​នអស់ កុំទុកបន្តទៀត៕

Please follow and like us: