បុរសម្នាក់ស៊ីឈ្នួលធ្វើរថយន្ត​ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 21  ខែSeptember ឆ្នាំ2020
ម៉ោង 07:51
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖ជាងធ្វើរថយន្តម្នាក់បានស្លាប់ ខណៈដឹក​បញ្ជូន​ទៅមន្ទីរ​ពេទ្យ ក្រោយ​ពីពេល​ដែល​ធ្វើរថយន្ត និងផ្សារដែករួច ដើ​រទៅ​ដកព្រីភ្លើងក៏​ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់។

ករណីដ៏រន្ធត់នេះបានកើតឡើង​កាល​ពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅ​ភូមិផ្លូវសៀម ឃុំគយមែង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា

ជនរងគ្រោះ​ត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ នាង ណយ ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅភូមិ​ស្ទឹង​ចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការបញ្ជាក់ថា ជនរងគ្រោះជាអ្នកស៊ីឈ្នួលធ្វើឡានឲ្យឈ្មោះជៀង តឿន ភេទប្រុស អាយុ​៤១ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី មុនពេលកើត​ហេតុ​ជនរងគ្រោះបាន​ធ្វើឡាន​ និងផ្សារដែកឡានរួច ហើយក៏បានដើរទៅ​ដកព្រីភ្លើង ក៏ស្រាប់តែ​ឆ្លងចរន្តអគ្គីសនី បណ្តាល​ឲ្យ​ឆក់ឲ្យរបួសធ្ងន់ ត្រូវបានដឹកទៅ​សង្រ្គោះភ្លាមៗ តែជាអកុស​លពេល​ដឹកដល់​មន្ទីរពេទ្យជ​នរងគ្រោះ​បានដាច់ខ្យល់ស្លាប់តែម្តង។

សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសា​រ ដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Please follow and like us: