សណ្តា​ន​ចិត្តរ​បស់​លោកឧ​ត្តមសេនី​យ៍ត្រី ស្នងការថ្មី ចុះ​សួរ​សុខទុក្ខ ​​ម​ន្ត្រី​ស្នង​ការ​នគរបាល​ចូល​និ​វត្តន៍
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 21  ខែSeptember ឆ្នាំ2020
ម៉ោង 08:11
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖ដើម្បីជាការផ្សា​រភ្ជាប់រវាងអតីតថ្នាក់ដឹ​កនាំ ក៏ដូ​ចជាមន្ត្រីនគរបា​លជំនាន់មុន និង ថ្នាក់ដឹកនាំមន្ត្រីន​គរបាលជំនាន់ក្រោយឲ្យកាន់តែមានភាពស្អិតរមួត ក៏ដូចជាកា​ររំលឹកដឹងគុណ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងកា​រ នៃស្នងការដ្ឋាននគរ​បាល​ខេត្តបន្ទាយមានជ័យ

និងសហការី បានបន្តអញ្ជើញ​ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់​អតីត​ស្នងកា​ររង ដែលបានចូលនិ​វត្តន៍មានលោក ឈឿង សុខុម និងលោក ពៅ ស៊ីដន ដល់​គេហ​ដ្ឋានផ្ទាល់។

មានមតិ​សំណេះសំណាននាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានថ្លែងថា ដោយក្នុង​អំឡុងពេ​លពិធីបុណ្យកា​ន់បិណ្ឌភ្ជុំបិណ្ឌនេះ លោក ក៏ដូចជា​ថ្នាក់ដឹក​នាំផ្សេងទៀត មានការជាប់​រវល់ក្នុងភា​រកិច្ចការពារស​ន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពេល​ប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឧ មិនបានចុះសួរសុខ​ទុក្ខដល់លោកពូ ក៏ដូចបងៗ។ក្រោយពីចប់ពិធីបុណ្យនេះ លោក​រួមទាំងសហការី បានចុះមកសំ​ណេះសំណាលសួរ សុខទក្ខដោយក្តីនឹករលឹក ឲ្យកាន់តែមាន ភាព​ស្និតស្នាល(ពោលគឺទំពាំងមិនភ្លេចប្ញស្សី)

នាឱកាសអញ្ជើញជួប​សំណេះសំណាល និងសួរសុខទុក្ខនោះដែរ លោក​និងក្រុមការងារ បាន​នាំយក​នូវអំណោ​យរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធា​នអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រ​ធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទា​យមានជ័យ និងលោកជំទាវ ប្រគល់ជូនក្នុងម្នាក់ៗ មានថវិកា ចំនួន៥​០ម៉ឺនរៀល និងទឹកត្រចៀកកាំ​០១កន្ត្រក ព្រមទាំងគោរពជូនព​រឲ្យរៀមច្បងទាំងអស់ មានសុខភាពល្អ បរិបូរ មានកម្លាំងពលំមាំមួន អាយុយឺនយូរផងដែរ។

ជាមួយគ្នានោះដែរ លោកឈឿង សុខុម និងលោកពៅ ស៊ីដន អតីតជាស្នងការរង ចូលនិវត្តន៍​ក៏បានថ្លែងអ​គុណ និងបានជូនពរដល់លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង រួមទាំងមន្ត្រីនគរ​បាលខេត្តទាំងអស់ សូមឲ្យមានសុខភាពល្អ សម្រេចបាននូវរាល់ភារកិច្ចទាំងឡាយទាំងពួង ដែលថ្នាក់​លើប្រគល់ជូន​និងទទួលបានជោគជ័យ​រាល់ភារកិច្ចការពារសន្តិ​សុខសណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ៕

Please follow and like us: