គួរឲ្យសង្វេ​គណាស់ ក្មេងប្រុសអា​យុ៨ឆ្នាំម្នាក់ ទៅមុជទឹកទន្លេរ បណ្ដាល​ឲ្យលង់ស្លាប់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 22  ខែSeptember ឆ្នាំ2020
ម៉ោង 08:00
Please follow and like us:

ខេត្តកណ្ដាល៖ក្មេងប្រុស​អាយុ​៨ឆ្នាំម្នាក់ ចុះទៅមុជ​ទឹកទន្លេរ ត្រង់ចំណុច​កំពង់​ទឹកមាត់​ទន្លេ ភូមិ​តាស្គរ ឃុំសារិកា​កែវ ស្រុក​ល្វាឯម ខេត្តកណ្តា​ល បណ្ដាលឲ្យល​ង់ទឹងស្លាប់ បង្កកា​រភ្ញាក់ផ្អើលឡើង​ កាលពី​វេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យ និងបច្ចេកទេសស្រុកល្វាឯមបានឲ្យដឹងថា​ ក្មេង​ប្រុសរ​ងគ្រោះ​ឈ្មោះ ផល បញ្ញារិទ្ធ អាយុ៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបរសិស្ស​។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ​ខាងលើ​ក្មេងប្រុសរងគ្រោះ​បានសុំលុយ​ពី​ម្តាយ​ឈ្មោះ ខូវ សុខន ចំនួន១០០០រៀល ទៅទិញនំហូប បន្ទាប់ពីបានលុយហើយ ក្មេងប្រុស​រង​គ្រោះ​ក៏ទៅចេញបាត់​ ដោយម្តាយក្មេ​ងរងគ្រោះមិន​ដឹងថា កូនទៅទីណាទេ បន្ទាប់មក​មានប្រជាព​លរដ្ឋឈ្មោះ លន់ លន បានយកសំ​រាមទៅចាក់​ចោលនៅមាត់ទន្លេ​ក៏ឃើញ​ខោអា​វនៅមាត់ច្រាំង​ហើយ​ឃើញក្មេងៗលេង​នៅទីនោះ​៣នាក់​ និងឃើញក្មេង​ប្រុសរងគ្រោះរ​សាត់ចេញ​ពីច្រាំងឆ្ងាយទៅ ហើយរកជួយ​មិនកើត ក៏​លិចបាត់តែម្តង ហើយ​ភ្លាមៗនោះក៏ផ្អើលឆោឡោ​ដល់ប្រជាពលរដ្ឋជិតខាង បាន​នាំគ្នាជួយមុជទឹករាវរក​ តែជាអ​កុសល ក្មេងប្រុសរងគ្រោះ​លង់ទឹកស្លាប់បាត់ទៅហើយ។

ភ្លាមនោះក៏រាយការណ៍​ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលជំនា​ញស្រុក ចុះមកធ្វើការពិនិត្យ​ដោយ​បញ្ជាក់ថា ក្មេងប្រុស​រងគ្រោះពិតជា​ស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បន្ទាប់ពី​ពិនិត្យនិងធ្វើកោសល្យវិច្ច័យ​រួច​ សាកសពក្មេងរងគ្រោះ ត្រូវបាន​សមត្ថកិច្ចជំនាញ​ប្រគល់​ទៅឲ្យក្រុម​គ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Please follow and like us: