ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅខណ្ឌដង្កោ ក្រោយពេលធ្វើសកម្មភាព ​យកដប់​សាំងគប់​ចូលផ្ទះ លោក​ឧត្តម​សេនីយ៍ផ្កាយ៣ម្នាក់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 22  ខែSeptember ឆ្នាំ2020
ម៉ោង 13:38
Please follow and like us:

រាជធានីភ្នំពេញ៖ក្រោយ​ពេលជន​សង្ស័យ​ម្នាក់ បា​នធ្វើសកម្មភា​ពយកដ​ប់សាំងគប់​ចូលផ្ទះ​លោក​ឧត្តមសេ​នីយ៍​ផ្កាយ៣ម្នាក់ នៅសង្កាត់ព្រៃវែង​កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ព្រៃវែង សហការ​ណ៍​ជាមួយកម្លាំង​ជំនាញនគរបាល​ព្រហ្មទណ្ឌខណ្ឌ​ដង្កោ បានធ្វើការស្រាវជ្រាវ

រហូត​ឈាន​ដល់ការ​ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចផ្លូវបេតុងភូមិ​ព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ នា​ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក វរសេនីយ៍​ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌខណ្ឌដង្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានខាងលើនេះមានឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅ​ម្តុំចំណុ​ច​ឃាត់ខ្លួនខាងលើ។លោកបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានយកដប​ច្រកសាំង​ចំនួន២​លីត្រ រួចគប់ចូលក្នុងបរិវេណផ្ទះជ​នរងគ្រោះបណ្តាលឲ្យឆេះ ភ្លាមៗនោះ​ត្រូវអ្នកជិត​ខាងបាននាំ​គ្នាជួយពន្លត់​ ហើយសមត្ថកិច្ចក៏បាន​ស្រាវជ្រាវឃាត់ខ្លួនជ​នសង្ស័យបានតែម្តង។

បច្ចប្បន្នជនសង្ស័យខាងលើ ​ត្រូវបានបញ្ជូនមកឃុំខ្លួន​បណ្តោះអាសន្ន​នៅអធិការដ្ឋានន​គរបាល​ខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿង​បញ្ជូនទៅតុលាការ​ចាត់ការតាមតិតិវិធី៕

Please follow and like us: