ព្រះសង្ឃមួយ​អង្គ គង់នៅ​ក្នុងវត្ត​កណ្តា​ល ក្រុង​បាត់ដំបង ដុតធ្វើគុ​តខ្លួនឯង ​ដើម្បីប​ញ្ចប់ជីវិត ​ដោយ​មិនដឹងមូលហេតុ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 22  ខែSeptember ឆ្នាំ2020
ម៉ោង 06:13
Please follow and like us:

ខេត្តបាត់ដំបង៖មិនដឹងពីមូលហេតុអ្វី ព្រះសង្ឃមួយអង្គ គង់នៅ​ក្នុងវត្តកណ្តា​ល​ ស្ថិត​ក្នុងភូមិរំ​ចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង​ បានសម្រេចដុតធ្វើគុតខ្លួនឯង ដើម្បីបញ្ចប់ជីវិត​ បង្កការ​ភ្ញាក់​ផ្អើល​កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

ព្រះសង្ឃដែល​ធ្វើគុតខ្លួនឯងព្រះនាម ហ៊ាត ហាក់ ព្រះជន្ម២១ព្រះវស្សា មានភូមិ​កំណើត​ភូមិគោក​ឬស្សី ឃុំបល្ល័ង្គ ស្រុកប្រាសា​ទបាគង ខេត្តសៀមរាប ហើយបាន​មកបួសរៀន​នៅខេត្តបាត់ដំបង​ដោយ​គង់នៅវត្តប៉ាឆា។ក្រោយមកព្រះអង្គ​បានមក​សុំគង់នៅក្នុង​កុដិលេខ២ នៃវត្តកណ្តាល។

យោងតាមសង្ឃដី​ការបស់ព្រះសង្ឃមួយអង្គ ​ដែលបានឃើញហេតុការណ៍បានអោយដឹងថា ព្រះអង្គ​បានឃើញ​ផ្សែងភ្លើងហុយចេញពីក្នុងកុដិ ពេលនោះ​ព្រះអង្គក៏​បាននិមន្តទៅ​មើលក៏ឃើញ​ព្រះសង្ឃ​ខាងលើគង់​សូត្រធម៌ (ពុទ្ធោ ធម្មោ សង្ឃោ)ខណៈដែលភ្លើង​ឆេះព្រះកាយជុំជិត។

សូមបញ្ជាក់ដែរថា ព្រះសង្ឃ​ដទៃជាច្រើន​អង្គបាននិមន្តមកជួយដែរ តែមិនអា​ចចូល​ទៅក្នុង​កុដិបាន​ព្រះទ្វារកុ​ដិជាប់គន្លិះ ទំរាំទំលុះ​ទ្វារបានព្រះអគ្គីបានបញ្ចប់ព្រះជ​ន្មអង្គនោះបាត់ទៅហើយ។គេនៅ​មិនដឹងទេថា ការសម្រេចបញ្ចប់ព្រះជន្មក្នុង​កុដិរបស់ព្រះសង្ឃ ហ៊ាត ហាក់ ព្រោះតែវិបត្តិអ្វីនោះទេ សមត្ថកិច្ច​កំពុងស្រាវជ្រាវរឿងនេះ​៕

Please follow and like us: