អភិបាលខេត្តប៉ៃលិន ដឹក​នាំមន្ត្រីក្រោមឱវាត​ បន្តស្វែងរក​សពស្ត្រីរងគ្រោះ ដែល​ត្រូវជំនន់​ទឹក​ភ្លៀងអូ​សតាមទឹក ខណៈត្រលប់​មកពីប្រទេសថៃវិញ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 22  ខែSeptember ឆ្នាំ2020
ម៉ោង 11:05
Please follow and like us:

ខេត្តប៉ៃលិន៖ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយឯក​ឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០២០ អញ្ជើញ​ពិនិត្យមើល​ដល់កន្លែងកើតហេតុ និងដឹក​នាំកងកម្លាំងចម្រុះដោយផ្ទាល់ បន្តស្វែងរ​កសព​ស្ត្រីរង​គ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក

ខណៈពេលដែលរូ​បគាត់ និងពលករខ្មែរដទៃទៀត កំពុង​ព្យាយាមឆ្លងអូរព្រំដែ​នត្រលប់មកពី ប្រទេសថៃវិញ ហើយមកដល់ពេលនេះ សាក​សពស្ត្រីរ​ងគ្រោះ មិនទាន់រកឃើញ​នៅឡើយទេ។

ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់កម្លាំង ចម្រុះទាំងអស់ ត្រូវសហកា​រជាមួយសាច់ញាតិជនរងគ្រោះ និងភាគីថៃ ធ្វើការរុករក​សពស្ត្រីរង​គ្រោះនៅតាមបណ្តោយអូរព្រំ​ដែនឱ្យឃើញ ដើម្បីប្រគ​ល់ឱ្យក្រុមគ្រួសារសព យកទៅធ្វើ​បុណ្យតាម​ប្រពៃណីនៅឯស្រុកកំណើតវិញ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាស​ន៍លើកឡើងថា៖ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់​ច្រើន នៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលប​ណ្តាលទឹកស្ទឹងប៉ៃលិន និងតាមអូ​រនានាក្នុងខេត្ត មានស​ភាព​ឡើងខុសប្រក្រតី បង្កទៅជាជំនន់​ទឹកភ្លៀង ដូច្នេះបងប្អូនដែលរស់នៅ​តាមប​ណ្តោយ​ដងស្ទឹង​ប៉ៃលិន និងអូរនានា ត្រូវមា​នការប្រុងប្រយ័ត្នខ្ពស់ ហើ​យអាជ្ញាធ​រមូ​លដ្ឋាន ត្រូវសហការ​ជាមួយអង្គ​ភាពជំ​នាញ​ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សា​រកទីតាំង​រំដោះ​ទឹក​ចេញ បើសិនជាជំនន់ទឹកភ្លៀង​មានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយ​សង្គ្រោះប្រជាព​លរដ្ឋឱ្យ​បានទាន់ពេលវេលា។

គួរំលឹកដែរថា៖កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោ​ណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា០៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា ក្នុងនោះ​ជនរងគ្រោះ​ដែលបានស្លាប់ និងបាត់​ខ្លួន​មានឈ្មោះ​ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ​ដាណេត អាយុ​១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេស​ថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិ អូរព្រំដែនកម្ពុជាថៃ ខ​ណៈ​ស្ថានភាព​ទឹក​កំពុងឡើងខ្លាំង ដោយជំ​នន់ទឹកភ្លៀង ដោយអូ​សជនរងគ្រោះ ទៅតាម ទឹក​បាត់​ទៅ ហើយរហូត​មកដល់ពេលនេះ រកសពមិ​នទាន់ឃើញនៅឡើងទេ ដោយសា​រស្ថានភាពអូរ នៅ​ព្រំ​ដែនមានព្រៃច្រើន និងសម្បូរទៅដោយ​គ្រាប់មីន ធ្វើឱ្យក្រុម​ការងារ និងកងកម្លាំងចម្រុះ​ពិបាកក្នុងការ រុករកសពជនរងគ្រោះ៕

Please follow and like us: