ឯកឧត្តម​អភិបាល​ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ ​ការដ្ឋានសាងសង់ ​អាគារ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែក​ខេត្ត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 22  ខែSeptember ឆ្នាំ2020
ម៉ោង 09:35
Please follow and like us:

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិ​បាល​ខេត្តព្រះសីហនុ បានដឹ​កនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ​ការដ្ឋានសាងសង់​អាគារមន្ទី​រពិ​សោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត​បាន​ឲ្យដឹងថា ក្នុងគម្រោង​សាងសង់អាគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រនេះ រដ្ឋបាល​ខេត្តព្រះ​សីហនុ ដឹកនាំការសា​ងសង់អាគារ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារ​បំពាក់ផ្សេងៗ គឺទទួល​ការឧបត្ថម្ភពីរដ្ឋាភិបាល​ចិន និងអង្គការ Global Fund តាមរយៈ​ក្រសួង​សុខាភិបាលកម្ពុជា។​ក្រោយការការសាងសង់អាគា​រមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយស​ម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ១៩ ជាដើម។

ប្រជាពលរដ្ឋ ភ្ញៀវទេសច​រជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបាន​សេវាពិនិត្យវិភា​គជំងឺផ្សេងៗនៅទីនេះតែម្តង ដោយមិនចាំបាច់ចំណាយពេ​លយកទៅវិភាគ នៅរាជធានីភ្នំពេញ​ដូចមុនទៀតឡើយ៕

Please follow and like us: