រដ្ឋបាលខេត្ត​ស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារ ​ប្រចាំត្រីមាសទី៣ និងលើក​ទិសដៅ​ការងា​រត្រីមាសទី៤ ឆ្នាំ២០២០
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 23  ខែSeptember ឆ្នាំ2020
ម៉ោង 09:11
Please follow and like us:

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព..២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និង​ជាប្រ​ធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញ​ជាអធិបតីក្នុងកិច្ច​ប្រជុំបូកស​រុបលទ្ធផល​ការងារប្រ​ចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាល​ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ដោយមាន​ការ​អញ្ជើញចូលរួមពី​ឯកឧ​ត្ដម លោកជំទាវ អ​ភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអា​ជ្ញាអម​សា​លាដំ​បូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេ​បញ្ជាកា​រ​រងតំបន់ប្រតិបត្តិការសឹក​រងស្វាយរៀង លោកមេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោក លោក​ស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានទី​ស្នាក់ការ​ច្រកទ្វារ​ព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រ​ធានអង្គភាពចំ​ណុះសាលា​ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំ​ពោះកងកម្លាំងមា​នសមត្ថកិច្ច ប្រធានគណៈបញ្ជា​ការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ​ពាក់​ព័ន្ធទាំងអស់ ដែលបានយកចិត្តទុក​ដាក់លើការងារពង្រឹង​សន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពល​រដ្ឋ បានល្អប្រសើរ​ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេស ការចូលរួមផ្សព្វ​ផ្សាយក្នុងការ​បង្ការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖

រដ្ឋបាលខេត្ត នឹងរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវ​សាធារណៈដែលបា​នដាច់ដោយកន្លែង​នៅក្នុងក្រុង​ស្វាយ​រៀងឡើងវិញ ក្នុងនោះក៏មានរៀបចំដំឡើង​បន្ថែមបង្គោលភ្លើង​នៅតាមបណ្តា​ផ្លូវសំខាន់ៗ​មួយចំនួនទៀត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០តទៅ រួមទាំងការរៀបចំ​នៅទីប្រជុំជនផ្សា​រក្រោល​គោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព និងត្រៀ​ម​សម្ភារគ្រប់បែប​យ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ​ពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើង​ជាយថា​ហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។

រដ្ឋបាលក្រុ​ង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជំរុញផ្សព្វផ្សាយ និងគាំទ្រដល់ការធ្វើ​អត្តសញ្ញាណ​ប័ណ្ណ នៅតាមមូលដ្ឋានឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។

រដ្ឋបា​លក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋក្នុង​កិច្ចអនុវត្តកាតព្វកិច្ចប​ង់ពន្ធអ​ច​ល​នទ្រព្យ និងពន្ធមធ្យោបា​យធ្វើដំណើរ ឲ្យបានទាន់ពេលវេលា។

មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្ក​បង្កើនផលរបស់ប្រជា​ពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ។

បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើ​ហិង្សា​ក្នុងគ្រួសារ ព្រមទាំងវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩។

ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំ និងគាំ​ទ្រដល់​ឃុំសង្កាត់ ក្នុងការរៀបចំនិមិត្តសញ្ញាតំណាងឲ្យរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ឲ្យបានទាន់ពេលវេលា ដោយផ្សារភ្ជាប់នូវខ្លឹមសារ អត្ថន័យឲ្យបានត្រឹមត្រូវស្របតាមស្ថានភាពភូមិសាស្រ្ត សក្ដានុពល ប្រវត្តិ​សាស្ត្រ និងរឿងតំណាលដែលពាក់ព័ន្ធនឹងឈ្មោះ និងការបង្កើតឡើងនូវតំបន់នីមួយៗ ៕

Please follow and like us: