សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ថវិកា៣ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ និង​មន្ទីរពេទ្យបង្អែក​ខេត្ត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 23  ខែSeptember ឆ្នាំ2020
ម៉ោង 08:41
Please follow and like us:

ខេត្តសៀមរាប៖សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈ​កម្មាធិការសាខា ព្រមទាំងសហការី កាលពី​រសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

បានអញ្ជើញ​ជួបសំ​ណេះសំណាល​ជាមួយ​ក្រុមគ្រូ​ពេទ្យ មន្ទីរពេទ្យកុ​មារអង្គរ និងមន្ទីរពេ​ទ្យបង្អែក​ខេត្តសៀមរាប ព្រម​ទាំងបាន​នាំយកនូវថវិកាមួយ​ចំនួនជូនដល់មន្ទីរពេទ្យទាំង​ពីរនេះផងដែរ ដើម្បីចូលរួមចំ​ណែកគាំ​ទ្រដល់​មន្ទីរពេទ្យក្នុងកា​រព្យាបាលកុមារកម្ពុជា និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យ។

នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូ​វការផ្ដាំ​ផ្ញើសួរ​សុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា។លោ​កជំទាវបានបញ្ជាក់ថា ការដឹកនាំ​ប្រតិភូនាំយកមូ​លនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទួទ​លបាន​ពី​ការជិះកងសប្បុរធម៌ ប្រគល់ជូនម​ន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់​កិច្ចដំណើរការ​របស់មន្ទីរពេទ្យ​កុមារបេះដូង​មនុស្សធម៌​មួយនេះ​។

លោកជំទាវ ក៏បានថ្លែងអគុណ ចំពោះក្រុមគ្រូ​ពេទ្យនៃមន្ទីរពេទ្យ ទាំងពីរខាងលើ ដែលបានលះ​បង់អស់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល​ជំងឺកុមារកម្ពុជា និងប្រជាព​លរដ្ឋយើង ដោយមិនប្រ​កាន់វណ្ណៈពូជសាសន៍អ្វីឡើយ។

លោកជំទាវ បញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យ​បង្អែកខេត្តសៀមរាប នេះ ជាមន្ទីរ​ពេទ្យដែ​លព្យាបាល​ជំងឺកុមារ និងប្រជាពលរដ្ឋ​យើងដោយយកចិត្តទុកដាក់បំផុត ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ខ្ពស់។ចំពោះមន្ទីរពេទ្យកុមារអង្គរ គឺព្យាបាល ដោយមិនយកថវិកាទេ តាំង​ពីឆ្នាំ១៩​៩៩មកម្ល៉េះ។ហើយដើ​ម្បីចូលរួម​ចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារ និងប្រ​ជាជន​កម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថ​វិកាមួយចំនួន​ឧបត្ថដល់​មន្ទីរពេ​ទ្យ​ទាំងពីរនេះ។

ថវិកាដែលបានផ្ដល់​ជូនមន្ទីរពេទ្យទាំងពីរមាន៖

មន្ទីរពេទ្យកុមា​រអង្គរ ថវិកាចំនួន២០,០០០(ពីរម៉ឺន)ដុល្លារអាមេរិក។

មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ថវិកាចំនួន១០,០០០(មួយម៉ឺន)ដុល្លារអាមេរិក៕

Please follow and like us: