ឯកឧត្ដម​ អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រជុំពិ​និត្យ​ និងវាយ​តម្លៃ​លើ​ការរៀ​បចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យស​ម្បត្តិរបស់​រដ្ឋឆ្នាំគោល
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 23  ខែSeptember ឆ្នាំ2020
ម៉ោង 11:16
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ អញ្ជើ​ញជាអធិបតី​ក្នុងកិច្ចប្រជុំ​ពិនិត្យ​ និងវាយតម្លៃលើ​ការរៀប​ចំបញ្ជីសា​រពើ​ភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(២០១៩ )

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសា​លាខេត្ត ដោយមានការចូលរួមពី លោក សុខ ធី តំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោកបឹង គឹមសឹង ប្រធានមន្ទីរ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្ត​បន្ទាយ​មា​នជ័យ និងមន្ត្រីពាក់ពន្ធជាច្រើននាក់ទៀត។


លោក បឹង គឹមសឹង បានមានប្រសាសន៍ថា ការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋ កើន​ឡើង​និងថយចុះឆ្នាំ២០២០ និងឆ្នាំ​២០២១នេះមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ដែលត្រូវ​ធ្វើប​ញ្ជីសារពើរ​ភ័ណ្ឌតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើងឬធ្វើថយចុះសម្រាប់ឆ្នាំ២០២០ ក្នុង​ចន្លោះឆ្នាំនីមួយមានចំនួន១២១អង្គភាពរួមមានមានមន្ទីរអង្គភាពចំណុះ៤៧ អង្គភាពចំណុះ ក្រុង ស្រុក៩ ឃុំ សង្កាត់៦៥​បានអនុវត្តរួចរាល់ចំនួន១២០អង្គភាពចំណុះ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមអនុក្រឹត្យលេ​ខ៦៦ស្ដីពីការចុះ​បញ្ជីទ្រព្យសម្បត្តិ​រដ្ឋមួយ​ដែលបានកត់ត្រាទុកក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមគោលត្រូវបំ​ពេញទិន្នន័យរបស់​ព្រទ្យសម្បត្តិនិមួយៗ ឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ​ដោយអនុលោមតាម​បែបបទនីតិវិធី​និងទម្រង់គំរូ​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្វើប័ណ្ណកម្មសិទ្ធិផ្អែកតាមអនុក្រឹត្យលេខ ៦៦ក្នុងមាត្រា២១ស្តីពី​ការចុះបញ្ជីអចលនទ្រព្យ ​និងស្នើរសុំវិញ្ញាបនបត្រសម្កល់ម្ចាស់អចលវត្ថុ ឬបណ្ណសម្គាល់សិទ្ធិ​កាន់កាប់​អចលនវត្ថុនៃអចលនទ្រព្យទាំងអស់។


លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ​លើកដំបូង លើដីសាធារណៈ​របស់ដីរដ្ឋដីឯ​កជននៃគ្រឹះស្ថានសាធារ​ណៈរដ្ឋបាលព្រម​ទាំងរបស់វត្ត​បានលើកលេងកា​រយកតម្លៃ​សេវាសាធារណៈ។ក្នុងកិច្ចប្រជុំ​នោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ដែរថា តាមការប្រ​កាសរបស់អន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ជាមួយក្រសួងរៀបចំដែនដី​នគររូបនីយ​កម្ម និងសំណង់ររៀបនៃ​ការរៀបចំចុះឯកសារ បញ្ជីសារពើភណ្ណទ្រព្យ​សម្បត្តិរដ្ឋ២០២០លិខិត​បង្គាប់ការ​ របស់អង្គភាពសាម៉ីពីភ្ជាប់មកនូវឯក​សារយោងអនុក្រិត្យលេ​ខ៦៦សារាចរលេខ ០៧ ចុះថ្ងៃទី ៣០ខែមិថុនាឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ហេតុរបស់អង្គភាពសមី តារាង​បញ្ជីឈ្មោះអង្គភាពប្រើប្រាស់និងការិយាល័យឬផ្នែកចំណុះរបស់អង្គភាពប្រើប្រាស់ តារាងដីធ្លី​និងអាគាតា​រាងសលាកបត្រលម្អិតអំពីដី បើមានប្លង់សូមភ្ជាប់ តារាងសលប​ត្រលម្អិតនៃអា​គារសង់​នៅលើដី តារាងបរិក្ខាបច្ចេកទេសឧស្សាហកម្ម តារាងយានយន្ត​នឹងគ្រឿងចក្រតា​រាងសម្ភារៈនិង​សង្ហារឹម តារាងសរុប​នៃការធ្វើប័ណ្ណសំគាល់សិទ្ធិ​កាន់កាប់អចលនៈវត្ថុ តារាងវាយតម្លៃអចនទ្រព្យ និងផែនការធ្វើប័ណ្ណកម្មសិទ្ធ តារាង​សង្ខេបតម្លៃទ្រព្យសម្បត្តិរដ្ឋ តារាងឧបសម្ព័ន្ធសន្តិនៃទ្រព្យ​សម្បត្តិរដ្ឋរយៈពេល​ខ្លីតិចជាងមួយឆ្នាំឧបសម្ព័ន្ធទ្រព្យសម្បត្តិ​ការកើនឡើង និងថយចុះឆ្នាំ២០២​០ដល់ឆ្នាំ២០២១៕

Please follow and like us: