រដ្ឋបាលខេត្តកំពត បើក​កិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ស្តីពី លទ្ធផលការងារ ត្រួតពិនិត្យ​គ្រឿង​ញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រា​ប់ឆមាសទី២ ឆ្នាំ២០២០
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 24  ខែSeptember ឆ្នាំ2020
ម៉ោង 09:45
Please follow and like us:

ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រ​ធានគណៈ​កម្មាធិកា​រត្រួតពិនិត្យគ្រឿង​ញៀនខេត្ត នាព្រឹកថ្ងៃពុធ ០៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹ​ងថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២០ បាន​អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ស្តី​ពីល​ទ្ធផល​ការងារត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំឆ​មាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្ត​កំពត ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេ​ខាធិការ​រង អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យកា​រអមសាលា​ដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធា​នមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាល មេបញ្ជាការកងក​ម្លាំងទាំង​បីប្រភេទក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ សរុបប្រមាណ១៤០នាក់។

ក្នុងពិធីនាព្រឹកនេះឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា៖ក្នុងនាម​គណៈកម្មាធិ​ការត្រួតពិនិត្យ​គ្រឿងញៀនខេត្ត សូមកោតសរ​សើរចំពោះកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ អាជ្ញាធរគ្រប់​លំដា​ប់ថ្នាក់ ដែលកន្លងមកបា​នយកចិត្តទុ​កដាក់អនុវត្តសកម្មភាព ក្តាប់ជាប់នូវគ្រប់ស​ភាពការណ៍​គ្រឿង​ញៀនដែលកើ​តមានក្នុងខេត្ត និងចាត់​តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយបង្ក្រាបបទ​ស្មើស​គ្រឿងញៀនបានចំនួន១៣​៣ករណី ចាប់ឃាត់ខ្លួនជ​នសង្ស័យចំនួន២១២នាក់ ស្រី១៣នាក់ ចាប់​យក​វត្ថុតា​ងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦០២កញ្ចប់ ទម្ងន់៦៤៤,១៧ក្រាម គ្រឿងញៀន​ប្រភេទម៉ាទឹ​កកកចំនួន៨កញ្ចប់ និង៥៥កញ្ចប់តូច មានទម្ងន់៤៣,៤៥ក្រាម និងថ្នាំញៀនប្រ​ភេទគ្រាប់​ចំ​នួន០៧គ្រាប់ ទម្ងន់១ក្រាម រថយន្ត២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត​។ឯកឧត្តមបា​នបញ្ជាក់ទៀតថា ចំពោះករណីទាំងនេះ យើងបានកសាង​សំណុំរឿងបញ្ជូន​ទៅសាលា​ដំបូ​ងខេត្ត ដើម្បីចា​ត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញ​នូវ​ផែនការមួយចំនួនសម្រាប់អនុវត្ត ដោយផ្តោតសំខា​ន់ទៅលើគណៈ​កម្មាធិការត្រួត​ពិនិត្យគ្រឿង​ញៀនក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តរៀបចំ និងពង្រឹងយន្តការរបស់ខ្លួន ហើយបន្តយកចិត្តទុក​ដាក់អនុវត្តតួនាទី​ភារកិច្ច ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិស​ដៅការងារ​ត្រួតពិនិត្យ​គ្រឿង​ញៀន។បង្កើនការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជា​សាធារណៈអំពីគ្រោះ​ថ្នាក់នៃ​គ្រឿង​ញៀន ជំរុញលើកទឹកចិត្តឲ្យមា​នការចូល​រួមយ៉ាងសកម្មផុ​លផុសពីគ្រប់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធ​រគ្រប់លំដា​ប់ថ្នាក់ ក៏ដូចវិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគម​ជាដៃគូ ដោយបង្កើនការអប់រំផ្សព្វផ្សាយតាមរយៈ​បណ្តាញសង្គម បណ្តាញព័ត៌មាន និងវេទិកានានា នៅតាមមូល​ដ្ឋានឲ្យបានជាប្រចាំ៕

Please follow and like us: