សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌​១ខ្នង ជូនគ្រួសារ​លោកតា វឿន ឡុក អាយុ៨៣ឆ្នាំ(ជរាពិការជើងឆ្វេង) និងភរិយា ​រស់នៅភូមិក្រឡាញ់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 24  ខែSeptember ឆ្នាំ2020
ម៉ោង 09:43
Please follow and like us:

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈ​កម្មាធិការសា​ខាកាកបាទ​ក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី នា​ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ​ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំ​ណេះសំណាល និងប្រគល់​ផ្ទះម​នុស្ស​ធម៌១ខ្នងមានទំហំ៦ម៉ែត្រx៦ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿ​ង

ជញ្ជាំងស្មាតបត ក្រា​ល​ការ៉ូផុ​ត​ពីដីកម្ពស់០,៤ម៉ែត្រ ស​ង់លើដីផ្ទាល់​ខ្លួនគាត់ទំហំ១១ម៉ែតx១៩ម៉ែត្រ ដែល​ផ្ដួចផ្ដើមដោ​យ​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបាន​ការជួយ​ឧបត្ថម្ភពីលោកជំទាវ លី ដាណា ស​មាជិកាគណៈកម្មាធិការសា​ខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ ប្រគល់ជូនគ្រួ​សា​រលោ​កតា វឿន ឡុក អាយុ៨៣ឆ្នាំ (ជរាពិការ ជើងឆ្វេង) និងភរិយាឈ្មោះ ម៉ី ដារា អាយុ៦១ឆ្នាំ រស់​នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូ​វការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគ​ណៈកម្មាធិការសាខា ដែលតែង​តែយកចិត្តទុក​ដាក់គិតគូរចំពោះ​សុខទុក្ខប្រ​ជាពល​រដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការន​យោបាយណាមួយឡើយ ដូច​ដែលលើ​កឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណា​ម្នាក់ចោល” ។

ក្នុងនោះលោកជំទាវ ក៏បានធ្វើការលើកទឹ​កចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយ​រដូវនេះជារដូវវស្សា សូមបងប្អូនទាំងអស់គ្នាប្រុង​ប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ពិសេ​សកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បី​បានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធ​ម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖មុង២,ភួយ២,សារុង២ ,ក្រមា២,​កន្ទេល២ ,អង្ករ៦០គីឡូក្រាម ,មី២កេស ,ត្រីខ២យួរ,ឡាំងទឹក២,អាវយឺត១០ សម្ភារៈ​ផ្ទះបាយ​មួយចំនួន និងថវិកាចំនួន៤សែនរៀល។សម្រាប់គ្រួសារនេះដែរ ប្រតិភូអមដំណើ​របានឧ​បត្ថម្ភប​ន្ថែមនូវថវិកាផ្ទាល់ខ្លួន​មួយចំនួនទៀតផងដែរ។

សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន៖អង្ករ១៥គីឡូក្រាម មី១កេស ត្រីខ១យួរ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។ ជាមួយគ្នានេះដែរប្រតិភូអមដំណើរក៏បានជូននូវថវិកាមួយចំនួនថែមផងដែរ៕

Please follow and like us: