ឯកឧត្តម​អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំស្តីពីកា​រពង្រឹងសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ព្រមទាំងផ្សព្វ​ផ្សាយច្បាប់ និងលិខិត​បទដ្ឋាន​គិតយុទ្ធ​នានារបស់រាជរដ្ឋាភិបាល
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 24  ខែSeptember ឆ្នាំ2020
ម៉ោង 06:32
Please follow and like us:

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៣ ខែ​កញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​និងជាប្រធាន​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់​

ធ្នាប់សាធារណៈដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិ​តបទដ្ឋានគិតយុទ្ធនានារបស់រាជរដ្ឋាភិបាល ពង្រឹងនូវវិធាន​ការណ៍ទប់ស្កាត់​ការកាប់​រានទន្ទ្រាន ដុត ឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជា​កម្មសិទ្ធិដោយខុសច្បាប់ និងប្រើ​ប្រាស់អាវុធ​កែច្នៃខុសច្បាប់គ្រប់ប្រភេទក្នុងស្រុកសេសាន ដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ មេឃុំ។

កិច្ចប្រជុំនេះ បានប្រព្រឹត្ត​ទៅ​នៅសាលប្រជុំសា​លាស្រុកសេសាន ដោយ​មានការអញ្ជើញ​ចូលរួម​ពីសំណាក់អភិបាលរងខេត្ត ក្រុមប្រឹក្សាគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលរដ្ឋបាល ការិយាល័យចំណុះជំនាញរដ្ឋបាលស្រុក និងមន្រ្តីពាក់ព័ន្ធសរុប ៩៨នាក់៕

Please follow and like us: