ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 25  ខែSeptember ឆ្នាំ2020
ម៉ោង 06:50
Please follow and like us:

ខេត្តប៉ៃលិន៖លោកអនុសេនីយ៍ឯក ស៊ឹម សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារភូមិ ចូលឆែកឆេរលំនៅដ្ឋានមួយកន្លែង ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ខណៈជនសង្ស័យធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយរកឃើញកាំបិត ពូថៅ កាំភ្លើងច្នៃជាច្រើនផងដែរ ។

ការចុះប្រត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃ​ត្រង់ ថ្ងៃព្រហស្បតិ៍ ០៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២០ នៅចំណុចដី របស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយធ្វើការស៊ើបអង្កេតអស់រយៈពេលជាយូរ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ការចុះបង្ក្រាបនេះ មានការដឹកនាំផ្ទាល់ពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការចូលរួមពី លោកវរសេនីយ៍ទោ នង វណ្ណី មេបញ្ជាការរង អាវុធហត្ថខេត្តប៉ៃលិន – លោកវរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរយុត្តិធម៍អាវុធហត្ថខេត្តប៉ៃលិន – លោកអនុសេនីយ៍ឯក ឈៀង សាវុធ មេបញ្ជាការកងអនុសេនាធំ – លោក អ៊ុក ញ៉ាន់ មេភូមិអូរឈើក្រំ។

ប្រភពដដែលបន្តថា៖ ករណីខាងលើនេះបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់រួមមាន៖
ទី១-ឈ្មោះ មុន ថៃ​ អាយុ​២១ឆ្នាំ​
ទី២- ឈ្មោះ គុណ គង់​ អាយុ២១ឆ្នាំ
ទី៣- ឈ្មោះ សៀវ ឆៃ អាយុ​១៥ឆ្នាំ​
ទី៤- ឈ្មោះ សៀវ​ វុទ្ធ​ អាយុ​២៥ឆ្នាំ​ ទាំងអស់គ្នាមានទីលំនៅក្នុងភូមិទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ចំណែកវត្ថុតាងដែលដកហូតរួមមាន៖
ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ,ផ្លែកាត់តម្រឹមស្មៅចំនួន០១ផ្លែ ,ដាវសាម៉ារ៉ៃ ០១ដើម, កាំបិតខ្វែវ០២ដើម,កាំបិតខ្លី០៤ ដើម និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ប៉ៃលិន 1C-0345 ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីរៀបចំសំនុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Please follow and like us: