ប្តីប្រពន្ធកំពុងជិៈម៉ូតូសុខៗស្រាប់តែ ត្រូវរថយន្តកាម៉ារី បុកពីក្រោយបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅនឹងកន្លែងយ៉ាងអាណោចអាធម្ម
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 25  ខែSeptember ឆ្នាំ2020
ម៉ោង 23:02
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖កំពុងជិៈម៉ូតូសុខៗក៏ស្រាប់តែ រថយន្តប្រភេទកាម៉ារី បានបុកពីក្រោយបណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែងយ៉ាងអាណោចអាធម្ម។

ករណីក៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ​៣៧៦-៣៧៧ ស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យ។

លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ តុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី អ្នករួមដំណើរជាប្រពន្ធ ឈ្មោះម៉ៅ យុង  អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1V. 4443 លុះបើកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកតូយូតាកាម៉ារី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995 ពាក់ស្លាកលេខ ភ្នំពេញ.2E 2717 មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនឹងកន្លែង។ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុហើយរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ទោសួន នីប៉ូ បានបញ្ជាក់ទៀតថា មូលហេតុមកពូអ្នកបើករថយន្តក្នុងល្បឿនលឿនពេក។វត្ថុតាងម៉ូតូនិងរថយន្តយនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយចំពោះមុខច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រណៃណី ក្រោយពេលនគរបាលជំនាញពិនិត្យរួច៕

Please follow and like us: